មាស ចាន់ណា ​​​ទទួល​កំហុស​ថា​ជ្រើស​កីឡាករ​ទាត់​ប៉េណាល់​ទី​​ខុស ​ចាញ់​ក្រោន​ ៣-២

មាស ចាន់ណា ​​​ទទួល​កំហុស​ថា​ជ្រើស​កីឡាករ​ទាត់​ប៉េណាល់​ទី​​ខុស ​ចាញ់​ក្រោន​ ៣-២

លោក មាស ចាន់ណា គ្រូ​បង្គោល​ក្លិប​បាល់ទាត់​ណាហ្គាវើល​​ទទួល​ស្គាល់​​​កំហុស​​​ជ្រើស​រើស​កីឡាករ​ខុស​​​​ ទាត់​បាល់​ប៉េណាល់ទី​ចាញ់​ភ្នំពេញ​ក្រោន ​៣-២​ នៅ​​ពហុ​កីឡដ្ឋាន​ជា ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់​​លីក​​​​កំពូល​​កម្ពុជាកាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

មាស ចាន់ណា ​​​ទទួល​កំហុស​ថា​ជ្រើស​កីឡាករ​ទាត់​ប៉េណាល់​ទី​​ខុស ​ចាញ់​ក្រោន​ ៣-២លោក មាស ចាន់ណា អាវ​ខ្មៅ​

 

​​
​​​អតីត​គ្រួ​ជំនួយ​របស់​​លោក ​ប្រាក់​ សុវណ្ណារ៉ា រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​លោក​បាន​ចុច​កីឡាករ​ទាត់​បាល់​ប៉េណាល់​ទី​ខុស​ ព្រោះ​លោក​គិត​ថា​ កីឡាករ​ដែល​មាន​បទពិសោធន៍​ច្រើន​ នឹង​អាច​​​សម្រេច​គ្រាប់​បាល់​នា​គ្រា​​សំខាន់។ លោក​​​មាន​កីឡាករ​ច្រើន​ដែល​មាន​បទពិសោធន៍​ និង​មាន​សមត្ថភាព​ខ្ពស់​ ប៉ុន្តែ​ពួក​គេ​អាច​មាន​​ការ​ប៉ះពាល់​ដល់​អារម្មណ៍​​បន្តិច​ក្នុង​ពេល​វេលា​បែប​នេះ។

 

​ចង់​ដឹង​ថា​​លោក មាស ចាន់​ណា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖​

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​