Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?


Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?

ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ Leicester City ​នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ King Power Stadium ​ស្វាគមន៍​ក្រុម​ការពារ​​តំណែង​ជើង​ឯក​​តោ​ខៀវ​ Chelsea ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​១៦​​គូ​ក្រោយ​គេ នា​វេលា​ម៉ោង​០៣:០០​នាទី​យប់​នេះ។

 

Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?

 

​Leicester ​ត្រូវ​ការ​៣​ពិន្ទុ​ក្នុង​ដី​ខ្លួន​ឯង​​ ដើម្បី​អាច​យក​តំណែង​កំពូល​តារាង​ពី​កាំភ្លើង​ធំ Arsenal វិញ ​ប៉ុន្តែ​ពួកគេ​មិន​ដែល​​មាន​ប្រវត្តិ​ឈ្នះ​ Chelsea ឡើយ​រយៈពេល​១៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដូច្នេះ​តើ​យប់​នេះ​ក្រុម​រហស្សនាម​ “The Foxes” មួយ​នេះ អាច​​កែ​ប្រែ​​ប្រវត្តិសាស្ត្រ​បាន​ឬ​យ៉ាង​ណា?

 

​សម្ដី​អ្នកចាត់ការ៖

 

Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?

 

​Claudio Ranieri អ្នកចាត់ការ​ក្រុម​ Leicester បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “Chelsea សម្រាប់​ខ្ញុំ​គឺ​មាន​អនុស្សាវរីយ៍​ច្រើន​ណាស់ ព្រោះ​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​ទី​នោះ​អស់​ពេល​៤​ឆ្នាំ។ ខ្ញុំ​​ពិត​ជា​មាន​មោទនភាព ដែល​បាន​ក្លាយ​ជា​អ្នកចាត់ការ​ក្រុម​តោ​ខៀវ។ ប៉ុន្តែ​នោះ​ជា​រឿង​ចាស់ ហើយ​ឥឡូវ​ខ្ញុំ​ផ្ដោត​សំខាន់​ទៅ​លើ​តែ​​ក្រុម​របស់​ខ្ញុំ Leicester ​ប៉ុណ្ណោះ”។

 

Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?

 

​រីឯ​ Jose Mourinho អ្នកចាត់ការ​ក្រុម​ Chelsea បាន​និយាយ​ថា៖ “ខ្ញុំ​បាន​និយាយ​តាំង​ពី​២​ឬ​៣​សប្ដាហ៍​មុន​ថា ​ខ្ញុំ​មិន​ជឿ​ថា​ពួកគេ​ (Leicester) អាច​ឈ្នះ​ពាន​ទេ។ តែ​ប្រហែល​ខ្ញុំ​ត្រូវ​គិត​ឲ្យ​បាន​២​ដង មុន​នឹង​និយាយ​ដូច​នោះ​ម្ដង​ទៀត។ វា​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ សម្រាប់​ពិភព​បាល់ទាត់​ ប៉ុន្តែ​អ្វីៗ​ទាំង​អស់​នេះ ក៏​អាច​កើត​ឡើង​បាន​ដែរ​សម្រាប់​ពួកគេ (លើក​ពាន)”។

 

ជើង​កីឡាករ៖

 

សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ ពុំ​សូវ​មាន​កីឡាករ​របួស​ច្រើន​ទេ ក្រៅ​ពី​ Ritchie de Laet ​បន្ត​អវត្តមាន​ ដោយសារ​របួស​ក​ជើង ខណៈ​ដែល​ Matt James ​ក៏​មិន​ទាន់​អាច​លេង​បាន​​ដែរ ព្រោះ​ទើប​ត្រឡប់​ពី​របួស​រយៈពេល​យូរ។

 

ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Chelsea ​អវត្តមាន​កីឡាករ​​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ Radamel Falcao ​​ព្រោះ​មិន​ទាន់​ Fit ១០០%។ ដូច្នេះ​១១​នាក់​ដំបូង របស់​ក្រុម​ទាំង​២​អាច​ជា៖

 

Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Leicester ​មិន​ដែល​ឈ្នះ​ Chelsea ១៤​ឆ្នាំ​ហើយ ចុះ​យប់​នេះ​វិញ?

 

– ៨​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​២​នេះ​ Chelsea​ ​​ឈ្នះ​ទាំង​៨ ទាំង​នៅ​លីក និង​ Cup​ និង​ស៊ុត​ចូល​២៥​គ្រាប់។

– Leicester ឈ្នះ​តោ​ខៀវ​ចុង​ក្រោយ​ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០១ អំឡុង​ពេល​ដែល​អ្នកចាត់ការ​ក្រុម​  Leicester បច្ចុប្បន្ន​លោក​ Ranieri ​នៅ​ដឹក​នាំ​ Chelsea។

– ១៩​ប្រកួត​ចុង​ក្រោយ​ក្នុង​លីក​​របស់​ Leicester ចាញ់​តែ​១​ដង​គត់ តាំង​ពី​ចាញ់​ Chelsea ៣-១ ​កាល​ខែ​មេសា ឆ្នាំ​មុន។ រីឯ​ Chelsea វិញ ៦​ប្រកួត​នៅ​ Premier League ចុង​ក្រោយ​ ឈ្នះ​តែ​១​ដង​គត់ និង​ចាញ់​ដល់​ទៅ​៤​ដង៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Leicester ១-១ Chelsea , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Arsenal ​ឡើង​ឈរ​លេខ​១ បន្ទាប់​ពី​ឈ្នះ​ក្រុម Aston Villa ​២- ០ យប់មិញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc