Champions League នឹង​ចាប់​ឆ្នោត​រើស​គូ​វគ្គ១៦ក្រុម​​ល្ងាចនេះ

Champions League នឹង​ចាប់​ឆ្នោត​រើស​គូ​វគ្គ១៦ក្រុម​​ល្ងាចនេះ

ការ​ចាប់​ឆ្នោត​រើស​គូ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ល្ងាច​នេះ​ហើយ ​នៅ​ទីស្នាក់ការ​កណ្ដាលសហព័ន្ធ​​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ដែល​ស្ថិត​នៅ​ទីក្រុង Nyon ប្រទេស​ស្វីស វេលា​ម៉ោង ៥ល្ងាច ម៉ោង​នៅ​កម្ពុជា។

 

Champions League នឹង​ចាប់​ឆ្នោត​រើស​គូ​វគ្គ១៦ក្រុម​​ល្ងាចនេះ

 

​ក្រុម​ចំនួន​១៦​នឹង​ធ្វើការ​បែក​ចែក​ជា​២ ក្នុង​នោះ​មាន​ក្រុម​កំពូល​តារាង​នៃ​ពូល​និមួយៗ និង​ក្រុម​ចំណាត់​លេខ​២។ ក្រុម​កំពូល​តារាង​តាម​ពូល​នឹង​ត្រូវ​លេង​ជើង​ទី​១​ក្រៅ​ទឹកដី ហើយ​ក្រុម​ដែល​មកពី​ប្រទេស​តែ​មួយ (ឧទាហរណ៍៖ Man City, Chelsea & Arsenal) ​នឹង​មិន​អាចប៉ះ​គ្នា​នោះ​ទេ​នៅ​វគ្គ​នេះ។

 

ក្រុម​លេខ​១​ក្នុង​ពូល​ទាំង​៨​រួម​មាន៖ Real Madrid, Barcelona, Bayern Munich, Zenit St Petersburg, Wolfsburg, Atletico Madrid, Manchester City និងChelsea។ ក្រុម​លេខ​២​ក្នុង​ពូល​ទាំង​៨​រួមមាន៖ Paris Saint-Germain, PSV Eindhoven, Benfica, Juventus, Roma, Arsenal, Dynamo Kiev និង​ Gent។

 

កាល​បរិច្ឆេទ​ការ​ប្រកួត​វគ្គ១៦ក្រុម​ចុង​ក្រោយ​ជើង​ទី១ នឹង​ត្រូវ​ធ្វើ​ថ្ងៃ​ទី ១៦/១៧ និង​ថ្ងៃ​ទី​២៣/២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​ឡើង​ថ្ងៃទី ៨/៩ និង១៥/១៦ ខែ​មិនា ឆ្នាំ២០១៦។ ការ​ចាប់​ឆ្នោត​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី១៨ ខែ​មិនា វេលា​ម៉ោង ៥ល្ងាច (ម៉ោង​នៅ​កម្ពុជា) ហើយ​ការ​ចាប់ឆ្នោត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី១៥ ខែ​មេសា ឆ្នាំ ២០១៦ វេលា​ម៉ោង ៥ល្ងាច (ម៉ោង​នៅ​កម្ពុជា)៕

 

តើ​ចង់​ឲ្យ​ក្រុម​សំណព្វ​ចិត្ត​របស់​ប្រិយមិត្ត ជួប​ក្រុម​ណា​ដែរ?

 

ប្រែ​សម្រួល៖​រុន វីរ៉ុត
ប្រភព៖ skysports