ប្រាក់​​ជិត​១៥០០​ដុល្លារ​​បាន​ពី​​កម្ម​វិធី​​កីឡា​ដើម្បី​ក្ដី​សង្ឃឹម​កុមារ​​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​នេះ


ប្រាក់​​ជិត​១៥០០​ដុល្លារ​​បាន​ពី​​កម្ម​វិធី​​កីឡា​ដើម្បី​ក្ដី​សង្ឃឹម​កុមារ​​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​នេះ

ទឹក​​ប្រាក់​សរុប​ជិត១៥​០​០ដុល្លារ​អាមេរិក ​ដែល​បាន​ពី​កម្ម​វិធី​ «កីឡា​ដើម្បី​ក្ដី​សង្ឃឹម​កុមារ​»​​ ​ត្រូវ​បាន​ប្រគល់​ជួន​មន្ទីរពេទ្យ​គន្ធបុប្ផា​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

 

ប្រាក់​​ជិត​១៥០០​ដុល្លារ​​បាន​ពី​​កម្ម​វិធី​​កីឡា​ដើម្បី​ក្ដី​សង្ឃឹម​កុមារ​​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​នេះគឹម ឌីយ៉ាណា ​ប្រគល់​ប្រាក់​​ជួ​ន​មន្ទីរពេទ្យ​គន្ធបុប្ផា

 

​​លោក គឹម ឌីយ៉ាណា  ​អ្នក​​តំណាង​របស់​ក្រុម​​និស្សិត​ពេទ្យ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​នា​ព្រឹក​មិញ​នេះ​ក្រុម​និស្សិត​ពេទ្យ​កម្ពុជា​របស់​លោក​បាន​នាំ​យក​លុយ​ខ្មែរ​ចំនួន ២២២៩៨០០​រៀល និង​ប្រាក់​ដុល្លារ​​៨៦៨ដុល្លារ​អាមេរិក​​​ ដែល​សរុប​មាន​ទឹក​ប្រាក់​ចំនួន ១៤២៣ ដុល្លារ​អាមេរិក​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។ ​ប្រាក់​​ផ្ដល់​ជួន​មន្ទីរពេទ្យ​បាន​មក​​ពី​ការ​បង់​ថ្លៃ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​​​របស់​ក្រុម​បាល់ទាត់​​ចំនួន១៦ ​ដែល​ក្នុង​មួយ​ក្រុម​ចំណាយ ៧០​ដុល្លារ​អាមេរិក។

 

​អ្នក​​តំណាង​របស់​ក្រុម​​និស្សិត​ពេទ្យ​កម្ពុជា​​រូប​នេះ​បន្ត​ថា ​ក្រៅ​ពី​ប្រាក់​ដែល​បាន​ពី​​ការ​បង់​ថ្លៃ​ចូល​រួម​របស់​ក្រុម​កីឡា​បាល់ទាត់​​ទាំង​នោះ​ ក៏​មាន​​ប្រាក់​មួយ​ចំនួន​ទៀត​បាន​មក​ពី​ការ​លក់​អាហារ​ និង​ភេសជ្ជៈ​ផ្សេង​ៗ ក្នុង​ថ្ងៃ​ប្រារព្ធ​កម្ម​វិធី​​​ផង​ដែរ។ ​ការ​ប្រកួត​​កីឡា​បាល់ទាត់​​ដែល​មាន​ឈ្មោះ​ថា ​«កីឡា​ដើម្បី​ក្ដី​សង្ឃឹម​​កុមារ​»​​ ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ​ ឆ្នាំ​២០១៥ នៅ​ទី​លាន​បាល់ទាត់​ Gold Sport ៕

 

ប្រាក់​​ជិត​១៥០០​ដុល្លារ​​បាន​ពី​​កម្ម​វិធី​​កីឡា​ដើម្បី​ក្ដី​សង្ឃឹម​កុមារ​​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​នេះ

 

ប្រាក់​​ជិត​១៥០០​ដុល្លារ​​បាន​ពី​​កម្ម​វិធី​​កីឡា​ដើម្បី​ក្ដី​សង្ឃឹម​កុមារ​​​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​នេះ

សាស្រ្តាចារ្យវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ចូលរួមប្រគល់​ប្រាក់​ជួន​មន្ទីរពេទ្យ​គន្ធបុប្ផា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​
រូបថត៖ផ្ដល់ឲ្យ​