របៀប​ទាញ​យក Facebook បាន​ពីរ ដោយ​មិន​ចាំ​បាច់​ប្រើ Messenger សម្រាប់ iOS 9 (Jailbreak និង មិន Jailbreak)

កន្លងមកយើងខ្ញុំធ្លាប់បាន​ជម្រាប​ជូន​អ្នក​អំពី​ វិធីសាស្រ្ត​​ ក្នុងការ​ទាញ​យក Facebook បាន​ពីររួច​មក​ហើយ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8។ សម្រាប់​ពេល​នេះ​វិញ យើងនឹងបង្ហាញ​វិធីសាស្រ្ត​ក្នុង​ការ​ទាញ​យក Facebook បាន​ពីរ​នៅ​លើប្រព័ន្ធប្រតិបត្តិការ iOS 9។

របៀប​ទាញ​យក Facebook បាន​ពីរ ដោយ​មិន​ចាំ​បាច់​ប្រើ Messenger សម្រាប់ iOS 9 (Jailbreak និង មិន Jailbreak)

ខ្ញុំជឿជាក់ថា វាមិនមែនជាវិធីសាស្រ្តស្មុគស្មាញដូចពីមុនឡើយ ព្រោះអី បច្ចុប្បន្ននេះ ប្រិយមិត្តរបស់ ខេមបូរីផត ប្រាកដជាយល់ដឹងបានច្រើនជាងមុនទាក់ទងនឹងការប្រើប្រាស់ ស្មាតហ្វូន និង ថេប្លេត រួម​ទាំង​យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាពច្បាស់លាស់ផងដែរ។ ដើម្បីទាញយក Facebook បានពីរអ្នកគ្រាន់តែ​ធ្វើ​តាមការ​ណែនាំ​ខាងក្រោមនេះ៖

  • បើក ដំណរនេះ តាមរយៈ Safari
  • អូសមកក្រោមអ្នកនឹងឃើញពាក្យ Hipstore ហើយចុចពាក្យ Install > Open > Install និង រង់ចាំដល់ការតម្លើងត្រូវបានបញ្ចប់លើ Home Screen
  • ចូលទៅកាន់ Settings > General > Profiles > Vnity Software One Member Company Limited > Trust ជាការស្រេច
  • ក្រោយពេលតម្លើងរួចរាល់សូមចូលទៅកាន់ Hip Store និង ធ្វើការស្វែងរក Facebook រួចតម្លើង Facebook (កុំតម្លើង Facebook 12 ពេលនេះមិនអាចប្រើបានទេ)
  • ក្រោយពេលតម្លើងរួចរាល់ ចូលទៅកាន់ Settings > General > Profiles > VNE SOFTWARE AND TECHNOLOGY SOLUTION COMPANY > Trust

បញ្ជាក់៖ ចំពោះកម្មវិធី Facebook នេះប្រសិនបើនៅលើ iPad វាមិនត្រូវការជំនួយពី Facebook Messenger ឡើយ គឺដាច់ដោយឡែកពីគេតែម្តង ចំណែកឯ iPhone វិញគឺវាបាន​ត្រឹម​តែលេង​ធម្មតា​ប៉ុណ្ណោះ មិនអាច Chat បានឡើយ ប្រសិនបើអ្នកចង់ Chat សូមប្រើ Facebook ​ចេញពី App Store ជាមួយនឹង Facebook Messenger។

  • ដោយ: Meng
  • 10:10 PM, 09 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ