របៀប​ធ្វើ​អោយ iPhone ងាយ​ស្រួល ក្នុង​ការ​ប្រើ​ប្រាស់ តែ​ដៃ​ម្ខាង!

តើប្រិយមិត្តដែលប្រើប្រាស់ ទូរស័ព្ទ iPhone ដែល​ធ្លាប់​មាន​អារម្មណ៍ ថា​ពិបាក ដែរ​ទេ ពេល​ប្រើ​ប្រាស់ ជាមួយ​នឹង ដៃ​តែ​ម្ខាង? ជាការ​ពិត​ណាស់ សូម្បី​តែ​ខ្ញុំ​ផ្ទាល់ ពេល​ខ្លះ ក៏​មាន​អារម្មណ៍ ថា​លំបាក​ដែរ ព្រោះ​អី ទូរស័ព្ទមាន អេក្រង់ធំ ពិតជាលំបាក ក្នុងការចុចមែនទែន ហើយចំពោះ មិត្តអ្នកអាន ដែលប្រើប្រាស់ iPhone 6(s) Plus ទៀតសោតនោះ នឹងរឹតតែពិបាក ជាងហ្នឹងទៀត។

របៀប​ធ្វើ​អោយ iPhone ងាយ​ស្រួល ក្នុង​ការ​ប្រើ​ប្រាស់ តែ​ដៃ​ម្ខាង!

ក៏ព្រោះតែ បញ្ហានេះហើយ ទើបគេបាន បង្កើតនូវ Tweak មួយឡើង សម្រាប់ជាជំនួយ ក្នុងការជួយ អោយ​ការប្រើប្រាស់ ដៃម្ខាង មានភាពងាយស្រួល ជាងនេះទៀត។ ចំពោះ Tweak នេះដែរ មានឈ្មោះថា “OnehandWizard” អាច support ទាំង iOS 8 និង​ iOS 9។ សម្រាប់របៀបតម្លើងវានោះ សូមអាន សេចក្តីណែនាំ ខាងក្រោមនេះ!

តម្រូវការ

  • iPhone 5s/6/6 Plus ដំណើរការចាប់ពី iOS 8 ឡើងទៅ
  • បាន Jailbreak និងមាន Cydia រួចជាស្រេច

វិធីសាស្រ្តក្នុងការតម្លើង

  • ចូលទៅកាន់កម្មវិធី Cydia > រួចធ្វើការ Add Source មួយដែលមានឈ្មោះថា “repo.biteyourapple.net”
  • ក្រោយពី Add ចប់ហើយ នៅក្នុង Cydia ដដែលនោះ សូមចូលទៅកាន់ កន្លែង Search > រួចវាយបញ្ចូលពាក្យ “Onehandwizard” > ជ្រើសរើសមួយណាដែល Free > និងធ្វើការតម្លើង ជា​ការ​ស្រេច
  • ពេលតម្លើងចប់ គ្រាន់តម្លើងប៉ះលើ ប៊ូតុង Home (TouchID) ចំនួនពីរដង វានឹងលោតចេញ ដូចរូបខាងលើ ដើម្បីអោយយើង ងាយស្រួល ក្នុងការប្រើប្រាស់ ដៃម្ខាងជាក់ជាមិនខាន។

ដើម្បីស្វែងយល់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

បញ្ជាក់ថា៖ ត្រូវតែអាន អោយបានច្បាស់សិន សឹមអនុវត្តន៍! បើមានបញ្ហា អ្វីមួយកើតឡើង យើង​ខ្ញុំ​មិន​ទទួល ខុសត្រូវឡើយ។

Tweak នេះដែរ ក្រុមការងារ យើងខ្ញុំបាន ធ្វើតេស្តសាកល្បង រួចមកហើយ ឃើញថា ពិតជា ផ្តល់ភាព​ងាយ​ស្រួល ជាងមុន ក្នុងការប្រើប្រាស់ ដៃម្ខាងមែន។ ចំណែកប្រិយមិត្ត ទាំងអស់គ្នា ក៏អាចសាកល្បង ឬក៏ចែករំលែក ទៅកាន់ មិត្តភក្តិផ្សេងៗទៀត បានផងដែរ។

  • ដោយ: Mai
  • 10:42 PM, 09 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ