ក្រុម Pangu កំពុង​តែ​ធ្វើ​ការ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS9.2

Apple ទើបតែដាក់ឲ្យ អាប់ដេតឡើង ប្រព័ន្ធប្រតិបត្តិការ iOS9.2 ជាផ្លូវការ ដែលរួម មានកំណែទម្រង់ថ្មី និងដោះស្រាយ បញ្ហាដែលមាន នាពេល កន្លងមក។ រីឯក្រុមអ្នក បង្កើតកម្មវិធី Jailbreak វិញ មិនបានបញ្ចេញ កម្មវិធី​ Jailbreak សម្រាប់ iOS9.1 ទេ តែពួកគេ បានអះអាង ថាពួក គេអាច Jailbreak វាបាន។

ក្រុម Pangu កំពុង​តែ​ធ្វើ​ការ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS9.2

បន្ទាប់ពី Apple ដាក់ឲ្យ អាប់ដេត iOS9.2 នាពេល ម្សិលមិញនេះ ស្រាប់តែមាន ពាក្យចចាអារ៉ាម ថាក្រុម Pangu ដែលជាក្រុម ធ្លាប់ដាក់កម្មវិធី អោយសាធារណៈជន ទាញយកទៅ Jailbreak លើឧបករណ៍ ដំនើរការ iOS នាពេល កន្លងមកនេះ បានកំពុងតែ ធ្វើការលើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS9.2 នេះហើយ ប៉ុន្តែនៅមិន ទាន់ដឹងច្បាស់ ថាពួកគេអាច Jailbreak បានឬ មិនទាន់ នៅឡើយទេ។

ក្រុម Pangu កំពុង​តែ​ធ្វើ​ការ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS9.2

ខេមបូ នឹងប្រាប់ឲ្យអ្នកដឹងនាពេល ឆាប់ៗនេះ បើសិនជា មានពត៌មាន ថ្មីៗទាក់ទង នឹងការ Jailbreak នេះ ដូច្នេះមិត្ត អ្នកអាន អាចរង់ចាំ ដំណឹងល្អនេះ ដោយសំរួល។

  • ដោយ: Hong
  • 9:00 AM, 10 December
  • ប្រភព: iPhone Hacks
  • Tag: ចំណេះដឹងទូទៅ