វិធី​សាស្រ្ត​ថ្មី ដើម្បី​ទាញ​យក​វីដេអូ​ពី YouTube/Facebook ហើយ Save ទៅ​ក្នុង Camera Roll ដោយ​មិន​ចាំបាច់ Jailbreak! (អាច​តម្លើង​បាន​ទាំង iOS 8 និង 9)

នេះគឺជាដំណឹងដ៏ ពិសេស​ថ្មី មួយ​ទៀត​ហើយ សម្រាប់​ប្រិយ​មិត្ត ដែល​ប្រើ​ប្រាស់ នូវ​ទូរស័ព្ទ​ដៃ ស៊េរី​ iPhone ទាំង Jailbreak និងមិនទាន់ Jailbreak ដោយ​នៅ​ក្នុង​ពេល​នេះ មាន​វិធីសាស្រ្តថ្មី មួយ​ទៀត​ហើយ ដែល​អាច​អោយ លោកអ្នកអាច ធ្វើការទាញយកវីដេអូពី YouTube ឬ Facebook ហើយអាច Save ទៅក្នុង Camera​ Roll បានដោយ មិនចាំបាច់ Jailbreak ឡើយ។

វិធី​សាស្រ្ត​ថ្មី ដើម្បី​ទាញ​យក​វីដេអូ​ពី YouTube/Facebook ហើយ Save ទៅ​ក្នុង Camera Roll ដោយ​មិន​ចាំបាច់ Jailbreak! (អាច​តម្លើង​បាន​ទាំង iOS 8 និង 9)

វិធីសាស្រ្តថ្មីនេះដែរ គឺតម្រូវអោយ មិត្តអ្នកអាន ទាំងអស់គ្នា ដែលប្រើប្រាស់ iPhone ត្រូវតម្លើង​កម្មវិធី​មួយ ដែលមានឈ្មោះថា “Video Download Pro” តាមរយៈការណែនាំ ខាងក្រោមនេះ។ កម្មវិធីនេះដែរ មិនមានអ្វី ពិបាកដែលជា បញ្ហាក្នុងការដោនឡូដ នោះទេ ហើយឥឡូវនេះ ដើម្បីអាចតម្លើង និងអាចទាញ​យក វីដេអូបាន កាន់តែងាយស្រួលនោះ សូមតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្ត iOS 8

  • ចុចតំណរភ្ជាប់នេះ
  • ពេលឃើញប៊ូតុង Download សូមចុចលើវា
  • ចុច Install
  • ពេល Download ចប់នឹងអាចប្រើប្រាស់វាបានហើយ

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

វិធីសាស្រ្ត iOS 9

  • ចុចតំណរភ្ជាប់នេះ
  • ពេលឃើញប៊ូតុង Download សូមចុចលើវា
  • ចុច Install
  • ពេល Download ចប់ហើយនោះ គឺមិនទាន់អាចប្រើប្រាស់វាបាននោះទេ
  • ដូចនេះ សូមបើកកម្មវិធី Settings > General > Profile > ចុចលើ VNE SOFTWARE AND TECHNOLOGY… > ចុចលើ Trust ហើយលោកអ្នក នឹងអាចប្រើប្រាស់ កម្មវិធីនោះបានហើយ

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោម ហើយនិងខាងលើ៖

បញ្ជាក់៖ ដើម្បីអាចទាញយក វីដេអូពី Facebook វិញនោះ គឺលោកអ្នក ត្រូវតែធ្វើការ Login Account ចូលជាមុនសិន តាមរយៈកម្មវិធីនេះ មិនមែនតាមរយៈ កម្មវិធី Facebook ផ្ទាល់នោះទេ។ ប៉ុន្តែការធ្វើ បែបនេះ គឺវាហាក់ដូចជា ប្រថុយបន្តិចហើយ។

សរុបមកវិញ សង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នា ដែលប្រើប្រាស់ iPhone ហើយមិនចូលចិត្ត Jailbreak នោះ នឹងអាច ដោះស្រាយមួយនេះ ដែលធ្លាប់ កើតមាន កន្លងមកបាន។ អ្នកក៏អាច ចែករំលែក ពត៌មាន​នេះ ទៅកាន់ មិត្តភក្តិរបស់អ្នក បានផងដែរ ដើម្បីអោយពួកគេ អាចដោះស្រាយ នូវបញ្ហានេះ បានដោយខ្លួនឯងបាន។

  • ដោយ: Mai
  • 9:53 AM, 10 December
  • ប្រភព: Othman
  • Tag: ចំណេះដឹងទូទៅ