ទី​បំផុត Tweak Auxo 3 អាច​តម្លើង​នៅ​ក្នុង iOS 9 បាន​ហើយ !!!

 ជាមួយនឹង Tweak Auxo មួយនេះ ខេមបូ​ជឿ​ជាក់​ថា ប្រិយ​មិត្ត​ភាគ​ច្រើន ប្រាកដ​ជា​បាន​ស្គាល់​វា ជាក់​ជា​មិន​ខាន។ ហើយ​នេះ​ក៏​ព្រោះ​តែ វា​ជា Tweak មួយ ដែល​ក្តោប​ទៅ ដោយ​មុខងារ ពិសេសៗជាច្រើន ដែលសុទ្ធតែ ជំនួយក្នុងការប្រើប្រាស់ ប្រចាំថ្ងៃ បានយ៉ាងច្រើន។

ទី​បំផុត Tweak Auxo 3 អាច​តម្លើង​នៅ​ក្នុង iOS 9 បាន​ហើយ !!!

គួរបញ្ជាក់ដែរថា Tweak Auxo នេះ ត្រូវបានបញ្ចេញ អោយប្រើប្រាស់ បានបីជំនាន់ហើយ គឺ Auxo, Auxo 2 និង Auxo 3 ដែលជំនាន់ថ្មីនេះ ក៏អាច support ជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ iOS 9 បាន​ដូច​គ្នា ផងដែរ។ អ្វីដែលកាន់តែ ពិសេសនោះ គឺវាក៏មាន រចនាបថ កាន់តែប្លែក និងស្អាតជាងមុន ផងដែរ ហើយ​ដើម្បី ស្វែងយល់ និងដឹង អោយកាន់តែច្បាស់នោះ សូមសាកល្បងតម្លើងវា ជាមួយខេមបូ ទាំងអស់គ្នា !!!

ទី​បំផុត Tweak Auxo 3 អាច​តម្លើង​នៅ​ក្នុង iOS 9 បាន​ហើយ !!!

តម្រូវការ

  • ដំណើរការដោយ iOS 9
  • បាន Jailbreak និងកម្មវិធី Cydia

វិធីសាស្រ្ត

  • ដើម្បីអាចតម្លើងវា បានដោយឥតគិតថ្លៃនោះ សូមធ្វើការ Add Source មួយនេះជាមុនសិន (biteyourapple.net)
  • ក្រោយពី Add Source ហើយ នៅក្នុង Cydia ដដែល សូមចូលទៅកាន់ កន្លែង Search រួចវាយពាក្យ “Auxo” (សម្រាប់ iOS 9) និងធ្វើការតម្លើង
  • ពេលតម្លើងចប់ វានឹងដំណើរការដោយ ស្វ័យប្រវត្តិតែម្តង ហើយលោកអ្នក ក៏អាចកំណត់ មុខងារ ផ្សេងៗទៀត បានផងដែរ ដោយវាមានទីតាំង នៅក្នុង Settings > Auxo។

សម្រាប់ការស្វែងយល់ អោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ រាល់ការតម្លើង Tweaks និង Theme គឺយើងខ្ញុំ មិនទទួលខុសត្រូវឡើយ ទៅលើបញ្ហា ដែល​បាន កើតមានឡើង។

សរុបមកវិញ ចំពោះ Tweak Auxo ជំនាន់ទី 3 សម្រាប់ iOS 9 នេះដែរ ខ្ញុំយល់ឃើញថា វាហាក់បីដូចជា ប្លែកជាងមុនបន្តិច ហើយពេលខ្លះទៀត មានអារម្មណ៍ថា ពិបាកប្រើមែនទែន ព្រោះអី រាល់មុខងារ​ទាំង​អស់ ស្ថិតនៅក្នុង ផ្ទាំងថ្មី ដែលមានទំហំ កាន់តែតូច ជាងមុន។ នេះគ្រាន់តែ ជាការយល់ឃើញ របស់ខ្ញុំ ប៉ុណ្ណោះ ចុះសម្រាប់ប្រិយមិត្ត វិញ តើយល់យ៉ាងណា ដែរចំពោះ Tweak Auxo សម្រាប់ iOS 9 នេះ?

  • ដោយ: Mai
  • 10:29 AM, 14 December
  • ប្រភព: redmondpie
  • Tag: ចំណេះដឹងទូទៅ