កូរ៉េ​ខាងត្បូង​អាច​បញ្ចេញ​ប័ណ្ណបំណុល​ជា​លុយ​យន់

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កូរ៉េ​ខាងត្បូង​បាន​អនុម័ត​នូវ​កូតា​ថវិកា​ចំនួន​៣​ប៊ី​លាន​យន់ ស្មើនឹង​៤៦៨​លាន​ដុល្លារ ដើម្បី​បញ្ចេញ​ប័ណ្ណបំណុល​ដែល​គេ​បាន​កំណត់​ជា​ប្រាក់​យន់​នៅ​លើ​ទីផ្សារ​ប័ណ្ណបំណុល​អន្តរ​ធនាគារ​របស់​ចិន ដោយ​អូស​ទាញ​ឲ្យ​មានការ​ដំឡើង​អត្រា​ការ​ប្រាក់​ពី​អង្គភាព​បរទេស ។

ធនាគារ​ប្រជាជន​ចិន​បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​នា​ថ្ងៃ​ដដែល​ថា ការ​អនុម័ត​លើ​ការ​រឹតចំណង​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន ស្តី​ពី​ការ​ពង្រីក​ទីផ្សារ​ប័ណ្ណបំណុល​ក្នុងស្រុក និង​ការ​ធ្វើ​ឲ្យ​ប្លែក​គ្នា​នៃ​ផលិតផល​មាន​លើ​ទីផ្សារ​ប័ណ្ណបំណុល​អន្តរ​ធនាគារ ដែល​ត្រូវ​បើក​អាជីវកម្ម​ជា​វិនិយោគិន​តាម​ស្ថាប័ន​នានា ។ ទីផ្សារ​ប័ណ្ណបំណុល​អន្តរ​ធនាគារ​ស្មើនឹង​៧០% នៃ​ការ​ជួញដូរ​ប័ណ្ណបំណុល​សរុប​ទាំងអស់​របស់​ចិន ។

ម្យ៉ាងទៀត ការ​អនុម័ត​នេះ គឺជា​លទ្ធផល​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang ទៅ​កាន់​កូរ៉េ​ខាងត្បូង​កាលពី​ខែវិច្ឆិកា នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ស៊ីជម្រៅ ។

ជា​ការ​សាទរ​សម្រាប់​ការ​អនុម័ត​នេះ ក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ថ្លែង​ថា ខ្លួន​គ្រោង​នឹង​ប្រកាន់​ជំហរ​ក្នុង​ការ​បង្ហាញផ្លូវ​ចំពោះ​វិនិយោគិន​ដែល​មាន​សក្តានុពល​ចាប់ពី​ពេល​នេះ​តទៅ ក្នុង​ទីផ្សារ​ទីក្រុង​ប៉េ​កាំ​ង និង​សៀង​ហៃ ។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​បាន​ប៉ាន់​ប្រមាណ​ទុកជា​មុន​នូវ​ការ​បញ្ចេញ​ប័ណ្ណបំណុល​ជា​ប្រាក់​យន់​របស់​ខ្លួន ដែល​នឹង​ជំរុញ​នូវ​ការ​ឈាន​ជើង​ចូល​ស្ថាប័នហិរញ្ញវត្ថុ​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ប្រទេស​ចិន ក៏​ដូច​ជា​ពង្រីក​នូវ​មូលដ្ឋាន​វិនិយោគិន​នៅ​ចិន សម្រាប់​ប័ណ្ណបំណុល​កូរ៉េ​ខាងត្បូង​ផង​ដែរ ។

ការ​បញ្ចេញ​នៅ​ពេល​នេះ ត្រូវ​បាន​អនុម័ត​នៅ​គ្រា​ដែល​ប័ណ្ណបំណុល​ចិន ឬ​ប័ណ្ណបំណុល​កំណត់​ជា​ប្រាក់​យន់​បាន​បញ្ចេញ​ដោយ​ស្ថាប័ន​បរទេស​លើ​ទីផ្សារ​មួយ​នេះ ដែល​កំពុង​កើនឡើង​នូវ​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​បញ្ចេញ​ប័ណ្ណបំណុល​អន្តរជាតិ ។

កាលពី​ថ្ងៃ​ចន្ទ ធនាគារ Standard Chartered Bank ក្រុង​ហុងកុង​ថ្លែង​ថា ខ្លួន​បាន​លក់​ចេញ​នូវ​ប័ណ្ណបំណុល​ចិន​ប្រមាណ​ជា​១​ប៊ី​លាន​យន់ ជាមួយ​ទិន្នផល​៣,៥% ៕