លោក​គីម ជុង​អ៊ុន​ លើក​ឡើង​ពី​គ្រាប់​បែក​អ៊ី​ត្រូ​ហ្សែន​

នេះ​ជា​លើក​ដំបូង​ដែល​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​និយាយ​យោង​ដោយ​ផ្ទាល់​ពី​គ្រាប់​បែក​អ៊ី​ត្រូ​ហ្សែន​ ។

តើ​កូរ៉េ​ខាង​ជើង​ផលិត​គ្រាប់​បែក​អ៊ី​ត្រូ​ហ្សែន​មែន​ឬ?

យោង​តាម​សម្តី​របស់​មេ​ដឹក​នាំ​ប្រទេស​នេះ លោក​គីម ជុង​អ៊ុន​ រាយ​ការណ៍​ នៅ​ថ្ងៃ​ទី​១០ ធ្នូ នេះ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ប្រទេស​នេះ​ថា លោក​គីម ជុង​អ៊ុន ពិត​ជា​លើក​ឡើង​ពី​រឿង​គ្រាប់​បែក​អ៊ី​ត្រូ​ហ្សែន​មែន​។

បើ​ជា​ការ​ពិត​បែប​នេះ តំណាង​ឱ្យ​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​ក្នុង​កម្ម​វិធី​សព្វា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​កុំ​មុយ​នីស្ត​នោះ​ ។

ពេល​ទៅ​ពិនិត្យ​នា​ពេល​ថ្មីៗ​នូវ​ទី​តាំង​យោធា​មួយ​កន្លែង​ លោក​គីម ជុង​អ៊ុន ថ្លែង​ថា កូរ៉េ​ខាង​ជើង​ក្លាយ​រួច​ហើយ​ជា​រដ្ឋ​ខ្លាំង​មួយ​ដែល​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ ហើយ​ត្រៀម​សាក​ល្បង​គ្រាប់​បែក​A និង​គ្រាប់​បែក​H ដើ​ម្បី​ការ​ពារ​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ឱ្យ​បាន​គត់​មត់​ ។

កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​៣​លើក​រួច​​មក​ហើយ​នូវ​គ្រាប់​បែក​បរមា​ណូ ប្រើ​ប្រាស់​សមា​សភាព​នុយ​ក្លេ​អ៊ែរ គឺ​កាល​ពី​ឆ្នាំ​២០០៦, ២០០៩ និង​ ២០១៣ ។

គ្រាប់​បែក​អ៊ី​ត្រូ​ហ្សែន​ប្រើ​ប្រាស់​សារ​ធាតុ និង​ផលិត​ផល​ផ្ទុះ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ៕

  • លោក​គីម ជុង​អ៊ុន​ លើក​ឡើង​ពី​គ្រាប់​បែក​អ៊ី​ត្រូ​ហ្សែន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:​អន្តរជាតិ