គាំទ្រ​ច្បាប់​សភា​អា​មេ​រិ​ក​អនុម័ត​ឱ្យ​ត្រួតពិនិត្យ​ពួក​អ្នកដំណើរ​អឺរ៉ុប​ពុំ​មាន​ទិដ្ឋាការ

ក្រសួងការបរទេស​អា​មេ​រិ​ក​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩ ធ្នូ​ថា រដ្ឋាភិបាល​គាំទ្រ​ច្បាប់​ដែល​សភា​អនុម័ត​កាលពី​ថ្ងៃ​ទី​៨ ធ្នូ ដែល​ច្បាប់​នេះ​គ្រោង​ពង្រឹង​ការ​ត្រួតពិនិត្យ​ពួក​អ្នកដំណើរ​អឺរ៉ុប​ដែល​មក​ទល់​ពេល​នេះ​អាច​ចូល​មក​សហរដ្ឋ​អា​មេ​រិ​កដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក JOHN KIRBY ថ្លែង​ថា យើង​គាំទ្រ​ច្បាប់​នេះ​ដែល​សភា​អនុម័ត ។ លោក​សរសើរ​ដល់​ការ​កែ​លម្អ​នា​ពេល​អនាគត​ដល់​ប្រព័ន្ធ​ទិដ្ឋាការ​សម្រាប់​ចូល​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក ។

សភា​ដែល​មាន​ពួក​សាធារណរដ្ឋ​ភាគច្រើន បាន​អនុម័ត​វិធានការ​មួយ​ដែល​ពង្រឹង​ការ​ត្រួតពិនិត្យ​កម្មវិធី​គ្មាន​ទិដ្ឋាការ​ទទួល​បាន​ដោយ​ប្រទេស​៣៨ ដើម្បី​រារាំង​ពួក​ជី​ហា​ដ​កាន់​លិខិតឆ្លងដែន​អឺរ៉ុប ចូល​មក​សហរដ្ឋអាមេរិក​ដោយ​សេរី ។ គម្រោង​ច្បាប់​នេះ​នៅ​ត្រូវ​ឆ្លងកាត់​ព្រឹទ្ធសភា​គ្របដណ្តប់​ដោយ​ពួក​សាធារណរដ្ឋ​ដែរ​ទៀត ។ ច្បាប់​នេះ​នឹង​ហាមឃាត់​ពួក​អ្នកដំណើរ​នៃ​ប្រទេស​៣៨​ជា​ដៃគូ​ធ្លាប់​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១១ មក​ទៅ​កាន់​អីុ​រ៉ា​ក់ ស៊ី​រី អីុ​រ៉​ង់ និង​ស៊ូ​ដង់ ទទួល​បានការ​លើកលែង​ទិដ្ឋាការ ។

ច្បាប់​នេះ​ពិត​ណាស់​នឹង​ធ្វើ​ឱ្យ​ស្មុគស្មាញ​សម្រាប់​ពួក​អ្នកដំណើរ​អឺរ៉ុប ដែល​ធ្វើការ​ខាង​មនុស្សធម៌ ជា​អ្នកជំនួញ ជា​អ្នកទេសចរ ជា​អ្នកកាសែត ដែល​មាន​ពេល​ខ្លះទៅ​កាន់​ប្រទេស​ទាំង​៤​នេះ ៕