ទីស្នាក់ការ អ​.​ស​.​ប ប្រចាំ​ក្រុង​ហ្សឺ​ណែវ​រង​ការ​គំរាមកំហែង​ភេរវកម្ម

ទីស្នាក់ការ អ​.​ស​.​ប ប្រចាំ​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​សរង​ការ​គំរាមកំហែង​ភេរវកម្ម ។ ជនសង្ស័យ​៤​នាក់​បច្ចុប្បន្ន​កំពុង​តាម​រក​ចាប់ខ្លួន ។ ប្រទេស​ស្វ៊ី​ស​សង្ស័យ​មនុស្ស​ទាំងនេះ​ថា រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​មួយ ។

យោង​តាម​អាជ្ញាធរ​ថា ការ​គំរាមកំហែង​នេះ​មាន​ច្បាស់​ដោយ​គោលដៅ​វាយប្រហារ​គឺ​ទីស្នាក់ការ អ​.​ស​.​ប ព្រមទាំង​មន្ត្រី​៤.០០០​នាក់​ធ្វើការ​ក្នុង​ទីស្នាក់ការ​នេះ ។ មនុស្ស​ទាំងឡាយ​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីនោះ​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ធ្នូ បន្ទាប់​មក​មានការ​ឆែកឆេរ​យ៉ាង​ល្អិតល្អន់​ពេញ​មួយ​យប់ ។ កងកម្លាំង​សន្តិសុខ​ប្រដាប់​ដោយ​កាំភ្លើង​វាយ​លុក​ត្រូវ​បាន​ដាក់​ពង្រាយ​ខាងក្នុង និង​ជុំវិញ​អគារ​ទីស្នាក់ការ​នេះ ។ សន្តិសុខ​ក៏​ត្រូវ​បាន​ពង្រឹង​ផង​ដែរ​នៅ​តាម​បណ្តា​ទីតាំង​រសើប​ដូច​ជា​បណ្តា​ស្ថានីយ​រថភ្លើង ឬ​រថយន្ត បណ្តា​ព្រះ​វិហារ​ជ្វី​ហ្វ ឬ​ក៏​ស្ថាន​កុងស៊ុល​បារាំង ។

បុរស​៤​នាក់​កំពុង​ត្រូវ​តាមរ​កដោយ​រូបថត​ពួក​គេ​មាន​ចុះ​នៅ​ទំព័រ​មុខ​គ្រប់​កាសែត​ស្វ៊ី​ស​ទាំងអស់ ។ មនុស្ស​ទាំងនេះ សង្ស័យ​មាន​ជាប់​ទាក់ទិន​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ព័ត៌មាន​នេះ​បញ្ជូន​ឱ្យ​ស្វ៊ី​ស​ដោយ CIA ។ ចាប់តាំងពី​ពេល​នោះ​មក ស្វ៊ី​សបាន​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន ហើយ​គ្រប់​អគារ​រដ្ឋ​ក៏​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​ដែរ ៕