ជនភៀសខ្លួន​ស៊ី​រី​ដំបូង​163​នាក់​ទៅ​ដល់​កា​ណា​ដា​ទទួល​ដោយ​នាយក​រដ្ឋមន្ត្រី

ជនភៀសខ្លួន​ស៊ី​រី​មួយ​ក្រុម​ដំបូង​គេ​មាន​គ្នា​១៦៣​នាក់​ត្រូវ​បាន​រង់ចាំ​ទទួល​ដោយ​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក JUSTIN TRUDEAU នៅ​ឯ​ព្រ​លាន​យន្តហោះ​ក្រុង​តូ​រ៉ុ​ង​តូ ជា​កន្លែង​ចុះ​ចត​នា​យប់​ថ្ងៃ​ទី​១០-១១ ធ្នូ របស់​យន្តហោះ​យោធា​ដែល​ដឹក​ពួក​គេ ។

លោក JUSTIN TRUDEAU ថ្លែង​ថា ចេញពី​យន្តហោះ​នា​យប់​នេះ ក្នុង​ឋានៈ​ជា​ជនភៀសខ្លួន ពួក​គេ​ត្រូវ​បាន​ចាត់ទុកជា​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កា​ណា​ដា ដោយ​ទទួល​បាន​លេខ​សន្តិសុខ​សង្គម ប័ណ្ណ​ពិនិត្យ​សុខភាព ព្រមទាំង​លទ្ធភាព​ក្លាយជា​ពលរដ្ឋ​កា​ណា​ដា​ពេញលេញ ។

លោក​រង់ចាំ​ទទួល​ស្វាគមន៍​ជនភៀសខ្លួន​ទាំងនេះ​ដែល​រួម​មាន ជា​ពិសេស​បណ្តា​ម្តាយ រួម​ទាំង​កូន​ៗ​ពួក​គេ ។ យន្តហោះ​យោធា​បាន​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​តូ​រ៉ុ​ង​តូ មក​ពី​ក្រុង​បៃ​រូត បន្ទាប់​ពី​ចុះ​សំចត​បច្ចេកទេស​នៅ​អា​ល្លឺ​ម៉​ង់ ។

លោក TRAUDEAU អម​ដោយ​សមាជិក​រដ្ឋាភិបាល​លោក​ជា​ច្រើន​រូប​ថ្លែង​ទៀត​ថា សម្រាប់​កា​ណា​ដា ការ​ទទួល​ជនភៀសខ្លួន​ទាំងនេះ ព្រោះ​ពួក​គេ​នឹង​ក្លាយជា​ប្រភព​នៃ​កម្លាំង​មួយ ហើយ​យើង​នឹង​ផ្តល់​ឱ្យ​ពួក​គេ​ចេញពី​ទឹកចិត្ត​នូវ​អនាគត​មួយ​ទាំង​ចំពោះ​កូន​ៗ​ពួក​គេ​ទៀត​ផង ។

ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​សេរីនិយម​ថ្មី ប្រទេស​កា​ណា​ដា ជា​ប្រទេស​អា​មេ​រិ​ក​ខាងជើង​ដំបូង​គេ ដែល​បើក​ព្រំដែន​ចំពោះ​ជនភៀសខ្លួន​ស៊ី​រី បន្ទាប់​ពី​ការ​សន្យា​ទទួលយក​ជនភៀសខ្លួន​២៥.០០០​នាក់ មុន​ដំណាច់​ខែធ្នូ​នេះ ៕