ភ្លើង​ឆេះ​ក្នុង​មន្ទីរ​ពេទ្យ​សរ​សៃ​ប្រសាទ​មួយ​នៅ​រុស្ស៊ី​ស្លាប់​២៣​នាក់​

មនុស្ស​២៣​នាក់​បាន​ស្លាប់​ កាល​ពី​យប់​ថ្ងៃ​ទី​១២ មក១៣ ធ្នូ ក្នុងតំបន់​វ៉ា​រ៉ូនីយេវ នា​ភាគ​និរតី​ ប្រទេស​ក្នុង​អគ្គិ​ភ័យ​ឆេះ​អគារ​សង់​ពី​ឈើ​នៃ​មន្ទីរ​ពេទ្យ​សរ​សៃ​ប្រសាទ​មួយ​ដែល​រង​ការ​បំផ្លាញ​ដោយ​អណ្តាត​ភ្លើង​។

តុល្យ​ការ​មុន​នេះ​រៀប​រាប់​ពី​មនុស្ស​ស្លាប់​២១​នាក់​ ។ អ្នក​នាំ​ពាក្យ​ក្រសួង​សភាព​ការណ៍​បន្ទាន់​រុស្ស៊ី​ថ្លែង​ថា អគ្គិ​ភ័យបាន​ចាប់​ឆាប​ឆេះ​នា​វេលា​រំលង​អធ្រាត្រ​ ហើយ​បំផ្លាញ​រយៈ​ពេល​៤​ម៉ោង​ អគារ​ធ្វើ​ពី​ឈើ​នៃ​មន្ទីរ​ពេទ្យ​នេះ​ដែល​ស្ថិត​នៅ​ភូមិ​អាល់​ហ្វេ រ៉ូវគា រួច​ក្នុង​អគារ​នេះ​មាន​មនុស្ស​ស្នាក់​នៅ​ជាង​៧០​នាក់​ ពេល​មាន​ភ្លើង​ឆេះ។

អគ្គិ​ភ័យ​នេះ​ក៏​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​២០​នាក់​ទៀត​រង​របួស​ផង​ដែរ​។ មនុស្ស​៥​១​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ ៕