វាយ​ប្រហារ​ក្នុង​ផ្សារ​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​១០​នាក់​

​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​មូល​ដ្ឋាន​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​១០​នាក់​បាន​ស្លាប់ និង​៣០​នាក់​រង​របួស​ក្នុងការ​វាយ​ប្រហារ​ភេរ​វ​កម្ម​ដោយ​គ្រាប់​បែក​ក្នុង​ផ្សារ​មួយ​មាន​មនុស្ស​កុះ​ករ​​នៃ​តំបន់​ស៊ី​អ៊ីត​នៅ​ភាគ​ពាយ័ព្យ​ប៉ា​គី​ស្ថាន​ កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ​ ។

ការ​ផ្ទុះ​កើត​មាន​ក្នុង​ផ្សារ​ EIDGAH DE PARACHINAR ជា​ទី​ក្រុង​មយយ​មាន​ជន​ជាតិ​ស៊ី​អ៊ីត​ភាគ​ច្រើន​ ស្ថិត​ក្នុង​តំបន់​កុល​សម្ព័ន្ធ​ពាក់​កណ្តាល​ស្វយ័ត KURRAM ៕