មុននេះបន្តិច​ លោក កឹម​ សុខាថា ​សិទ្ឋិមនុស្សគឺ​ជាស៊ីម៉ង់ត៍សម្រាប់​ផ្សារភ្ជាប់ការ​ផ្សះផ្សារជាតិ

រាជធានីភ្នំពេញ ៖​ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា​​ ​បានមានប្រសាសន៍​នៅប៉ុន្មាននាទីមុននេះថា ​សិទ្ឋិមនុស្សមានសារៈសំខាន់ណាស់ ​វាជាស៊ីម៉ង់ត៍​សម្រាប់​ផ្សារ​ភ្ជាប់ការផ្សះផ្សារ ​និងបង្រួបបង្រួមជាតិ ។

មេបក្សប្រឆាំងលើក​ឡើងខាងលើនេះ​ បានធ្វើឡើងនៅក្នុងឱកាស​លោកអញ្ជើញជាអធិបតីក្នុង​ទិវាសិទ្ឋិមនុស្ស១០ធ្នូ ​រៀបចំឡើងដោយ​គណបក្សសង្គ្រោះជាតិ ​នៅទីស្នាក់ការ​កណ្តាល ​ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​នាព្រឹកថ្ងៃទី១០ ធ្នូ ២០១៥ ៕