ព្រឹកស្អែក​ សម្តេចក្រុមព្រះជួបសំណេះសំណាល​ជាមួយយុវជន​ប្រមាណ១០០០នាក់

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តីជាន់ខ្ពស់​គណបក្សហ្វ៊ុនស៊ិនប៉ិច​បានឲ្យដឹងថា បើគ្មានការប្រែប្រួលទេ​ សម្តេចក្រុមព្រះ​នរោត្តមរណប្ញទ្ឋិ ​ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​នឹង​ជួបសំណេះសំណាល​ជាមួយយុវជន​ប្រមាណ១០០០នាក់ ​មកពីសកលវិទ្យាល័យ​នានាទូទំាងប្រទេស ។

តាមគម្រោងពិធីនេះ​នឹងប្រព្រឹត្តទៅនៅព្រឹកស្អែកថ្ងៃទី១១​ ធ្នូ ២០១៥ ​វេលាម៉ោង០៧ និង៣០នាទី ​នៅសណ្ឋាគារភ្នំពេញ ​។ ប្រភពបន្តថា​ ក្រៅពីការសំណេះសំណាល​​សម្តេច​ក្រុមព្រះ​នឹងពន្យល់បញ្ជាក់ពី​គោលនយោបាយបក្ស​​ទាំង១៥ចំណុចផងដែរ ៕