មុននេះបន្តិច ​​សម្តេចក្រុមព្រះបន្ត​ដៀមដាម​ដាក់លោក​ សម រង្ស៊ី ​​រឿងឲ្យសហគមន៍​​អឺរ៉ុបផ្តាច់ជំនួយ

រាជធានីភ្នំពេញ ​៖ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ​​សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ​​បានមានបន្ទូលនៅ​​ប៉ុន្មាននាទី​មុននេះ​ដោយបន្ត​ដៀមដាមដាក់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​​លោក សម រង្ស៊ី ​​រឿងដែលលោក ​សម រង្ស៊ី ឲ្យ​សហគមន៍​អឺរ៉ុបផ្តាច់ជំនួយ​កម្ពុជា​ប្រមាណ៤០០លានដុល្លារ ​​និង​ ​អំពាវនាវឲ្យ​បរទេស​លូកដៃចូលកិច្ចការ​ផ្ទៃក្នុង​កម្ពុជា ។

សម្តេចក្រុម​ព្រះមានបន្ទូលខាងលើបែបនេះ ​បានធ្វើឡើងនៅក្នុងពិធី​សំណេះសំណាលជាមួយ​យុវជនមកពីសាកលវិទ្យាល័យ​នានាប្រមាណ៥០០នាក់​នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១១ ​ធ្នូ ​២០១៥ ។

មកដល់ម៉ោង៩ព្រឹកថ្ងៃសុក្រដដែលនេះ ​មិនទាន់មានប្រតិកម្មភ្លាមៗ​នៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ៕