ប៉ុន្មាន​នាទីមុននេះ​​ សម្តេចក្រុមព្រះ​អំពាវនាវ​​ឲ្យរួមគ្នាថែរក្សា​របបរាជានិយម

រាជធានីភ្នំពេញ ​៖ ​ជាថ្មីម្តងទៀត​ព្រះ​ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច​ ​សម្តេចក្រុមព្រះ​នរោត្តមរណប្ញទ្ឋិ​ បាន​បន្ទូល​នៅប៉ុន្មាននាទី​​មុននេះដោយអំពាវនាវ​ឲ្យយុវជន​និងប្រជារាស្រ្ត​ទំាងអស់រួមគ្នា​ជួយ​ថែរក្សារបបរាជា​និយម​​អាស្រ័យរដ្ឋធម្មនុញ្ញ ។

សម្តេចក្រុម​​ព្រះមាន​បន្ទូលខាងលើបែបនេះ​​ ​បានធ្វើឡើងនៅ​ក្នុងពិធី​​សំណេះ​សំណាល​ជាមួយ​យុវជនមក​ពី​​សាកលវិទ្យាល័យ​នានា​​ប្រមាណ៥០០នាក់​​នៅ​សណ្ឋាគារភ្នំពេញ ​នាព្រឹកថ្ងៃទី១១​ ​ធ្នូ ​២០១៥ ។