លោក ម៉​ម សំណង់​ដូ ថា បើ​បក្ស​គាត់​ឈ្នះ គាត់​នឹង​ទាមទារ​កម្ពុជា​ក្រោមមក​វិញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម សំណង់​ដូ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៥​ថា នៅ​ពេល​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ឈ្នះ​ឆ្នោត ឬ​ពេល​ណា​លោក​បាន​កាន់​អំណាច បញ្ហា​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​គឺ​បញ្ហា​ជាតិខ្មែរ ។ ពេល​នេះ​លោក​គ្មាន​សម្លេង​ក្នុង​សភា​ទេ មិន​ទាន់​ហ៊ាន​សន្យា​នៅឡើយ តែ​នៅ​ពេល​លោក​បាន​កាន់​អំណាច ពេល​នោះ​លោក​នឹង​តវ៉ា​ទាមទារ​ «​កម្ពុជា​ក្រោយ កោះត្រល់ ភ្នំ​បូកគោ ចំការ​កៅស៊ូ​» ជូន​ប្រទេស​ជាតិ​ឡើង​វិញ ។

លោក ម៉​ម សូណ​ង់​ដូ បាន​ថ្លែង​ថា លោក​មិនមែន​ធ្វើ​ប្រជា​ពិ​ថុ​ត​នោះ​ទេ ។ ពី​មុន​កម្ពុជា​ពឹង​បារាំង​មក​ឲ្យ​ជួយ​ការពារ​ទឹកដី មិនមែន​មក​ឲ្យ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​ទៅ​វៀតណាម​ទេ  ។ លោក​អះអាង​ថា លោក​នឹង​ស្រាវជ្រាវ​ពី​បញ្ហា​ច្បាប់ តែ​បើសិនជា​ច្បាប់​គេ​បង្ហាញ​ថា​មិន​អាច​តវ៉ា​បាន​ទេ លោក​នឹង​បញ្ចប់​ត្រឹមហ្នឹង​ទៅ ។ លោក​ចង់​ដឹង​ការ​ពិត​កុំ​ឲ្យ​ខ្មែរ​មាន​ជម្លោះ​គ្នា​ពី​បញ្ហា​ព្រំដែន​តទៅ​ទៀត ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព