​ក្រុម ISIS អំពាវនាវ​ឲ្យ​ម៉ូ​ស្លី​ម​នៅលើ​ពិភពលោក​កាន់​អាវុធ​ប្រយុទ្ធ​

​ប៉េកាំង​៖​យោងតាម​ការចេញផ្សាយ​របស់​កាសែត The New York Times​បាន​ផ្សាយ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម (ISIS) បាន​អំពាវនាវ​ឲ្យ​ជន​ម៉ូ​ស្លី​ម នៅ​ជុំវិញ​ពិភពលោក ជាពិសេស​នៅ​ប្រទេស​ចិន​ឲ្យ​ចូលរួម​ជា​ក្រុម​របស់ខ្លួន ដែល​បច្ចុប្បន្ន​កំពុងតែ​មានអំណាច នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី ។​

​ក្រុម ISIS បាន​ប្រើប្រាស់​ប្រពន្ធ​អន​ឡាញ Al Hayat Media Center បង្ហោះ​សារ​ជា​ភាសា​ចិន ដោយបាន​អំពាវនាវ ឲ្យ​ជន​ម៉ូ​ស្លី​ម​ទាំងអស់ នៅក្នុង​ប្រទេស​ចិន ចូលរួម​ជាមួយ​ក្រុមរ​បស់​ខ្លួន ដោយនៅ​សារ​នោះបាន​សរសេរថា​៖ «​ក្រោក​ឡើង​» និង «​ចាប់​កាន់​អាវុធ​ទៅ​ប្រយុទ្ធ​»​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ មេដឹកនាំ​ក្រុម ISIS លោក Abu Bakr al-Baghdadi បានប្រកាសថា ចិន​ជា​ប្រទេសមួយ ដែល​សម្បូរ​ឲ្យ​ជនជាតិ​ម៉ូ​ស្លី​ម​៕

​ក្រុម ISIS អំពាវនាវ​ឲ្យ​ម៉ូ​ស្លី​ម​នៅលើ​ពិភពលោក​កាន់​អាវុធ​ប្រយុទ្ធ​