រុស្ស៊ី​ព្រមាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្ទេច​ក្រុម​ឧទ្ទាម ISIS

រុស្ស៊ី​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើការ​ព្រមាន​ថា ប្រព័ន្ធ​មី​ស៊ី​ល​ក្រោម​សមុទ្រ​ដែល​ប្រតិបត្តិការ​ដោយ​នាវាមុជទឹក​ធ្វើ សង្គ្រាម​ជាមួយ​ក្រុម​ជ្រុលនិយម ISIS នៅ​ប្រទេស​ស៊ី​រី អាច​នឹង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ ការព្រមាន​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ឧទ្ទាម​ស៊ី​រី ដោយ​មី​ស៊ី​លពី​នាវាមុជទឹក​ជា​លើកដំបូង អមដោយ​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​។ 

​លោក ពូ​ទីន បាន​អះអាងថា កងទ័ព​របស់លោក​បាន​វាយប្រហារ​លើ​គោលដៅ​៣០០ ផ្សេងគ្នា​ក្នុង​រយៈពេល ៣​ថ្ងៃ​ចុងក្រោយ និង​ជួយ​ឲ្យ​កងកម្លាំង​ពិសេស​របស់​ប្រទេស​ស៊ី​រី​រកឃើញ​ប្រអប់​ខ្មៅ​នៃ យន្តហោះ​ចម្បាំង​រុស្ស៊ី ដែល​ត្រូវ​បាញ់​ទម្លាក់​ដោយ​ប្រទេស​ទួរគី​កាលពី​ខែវិច្ឆិកា​កន្លងទៅ​។​

​យ៉ាងណាក្ដី​លោក​ប្រធានាធិបតី​រូបនេះ​បញ្ជាក់ថា មិនចាំបាច់​ប្រើ​សព្វាវុធ​ដ៏​សាហាវ​នេះ​ក្នុងការ​ធ្វើសង្គ្រាម​ទេ​។ អ្វីដែល​លោក​និយាយ​នៅពេលនេះ គឺ​ក្នុងន័យ​ចង់​បង្កើន​សមត្ថភាព​សព្វាវុធ និង​គ្រឿង​បំពាក់​ទាំងឡាយ ដែល​ផ្គត់ផ្គង់​ដល់​ទាហាន​ទាំង​ជើងគោក និង​ជើង​ទឹក​របស់​ប្រទេស​រុស្ស៊ី​ប៉ុណ្ណោះ​៕

 

រុស្ស៊ី​ព្រមាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្ទេច​ក្រុម​ឧទ្ទាម ISIS
រុស្ស៊ី​ព្រមាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្ទេច​ក្រុម​ឧទ្ទាម ISIS
រុស្ស៊ី​ព្រមាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កម្ទេច​ក្រុម​ឧទ្ទាម ISIS