ក្រុម​តា​លី​បង់​វាយប្រហារ​ក្បែរ​ព្រលានយន្តហោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​៣៧​នាក់

អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ជន​ស៊ីវិល៣៧​នាក់​បាត់​បង់ជីវិត ​និងច្រើន​នាក់ផ្សេង​ទៀត​រងរបួស​ក្នុង​ហេតុការណ៍​វាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ក្នុង​តំបន់​មួយ​នៅក្បែរ​ព្រលានយន្តហោះអន្តរ​ជាតិទីក្រុង​កង់​ដា​ហាប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ម្សិលមិញ​។ 

​     យោងតាម​ប្រភព​សារព័ត៌មាន​ចិន​ស៊ិន​ហួ​បាន ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​សកម្ម ប្រយុទ្ធ​តា​លី​បង់​បាន​បើក​ការវាយប្រហារ ដោយ​ការបាញ់រះ​ទៅលើ​អគារ​ស្នាក់នៅ​របស់​ប្រជាជន នៅក្បែរ​ព្រលានយន្តហោះ ភាគខាងត្បូង​ទីក្រុង​កង់​ដា​ហា​ក្នុងអំឡុងពេល​២០​ម៉ោង​។ 

​    ​គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ បាន​កើតឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំ កំពូល​តា​លី​បង់​បានទទួល​មរណភាព​បន្ទាប់ពី​រងរបួស​ធ្ងន់​ដោយសារតែ​ជម្លោះផ្ទៃក្នុង ដែល​គេ​សង្ស័យថា បណ្តាលមកពី​គម្រោង​ការរៀបចំ​កិច្ចចរចា​សន្តិភាព​ជាមួយ​នឹង​រដ្ឋាភិបាល​៕ 

ក្រុម​តា​លី​បង់​វាយប្រហារ​ក្បែរ​ព្រលានយន្តហោះ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​៣៧​នាក់