​ជម្លោះ​រវាង​តួ​ក​គី​-​រុស្ស៊ី​កំពុងស្ថិត​ភាព​តានតឹង​កាន់តែខ្លាំង

​រុស្ស៊ី​៖​រុស្ស៊ី​បានចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​វិញ​ភ្លាមៗ​ដោយ​បញ្ជាក់ថា ការចោទប្រកាន់​របស់​មេដឹកនាំ​តួ​ក​គី​គឺ​ពិតជា​គិត​ខុសស្រឡះ​ពីអ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ​នៅក្នុង​តំបន់​។ ការចេញ​សេចក្តី​ថ្លែង​ការ​រណ៍​នេះ​បន្ទាប់ពី​នាយករដ្ឋមន្ដ្រី​តួ​ក​គី​បាន​ចោទ​ទៅ​រុស្ស៊ី​ថា បាន​នឹង​កំពុងតែ​ព្យាយាម​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​ក្នុងប្រទេស​ស៊ី​រី​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​០៩​ខែធ្នូ នាយករដ្ឋមន្ត្រី​តួ​ក​គី​បាន​ចោទប្រកាន់​រុស្ស៊ី​ថា កំពុង​កម្ចាត់​ជនជាតិភាគតិច​ស៊ី​រី ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី Latakia ប្រទេស​ស៊ី​រី និង​ព្យាយាម​បណ្ដេញ​ប្រជាជន​ម៉ូ​ស្លី​ម​និកាយ​ស៊ុន​នី ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍​យោធា​របស់ខ្លួន​។​

​ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​ក៏បាន​ច្រាន​ចោទ​ទាំងស្រុង​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​តួ​ក​គី​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​រុស្ស៊ី​មួយគ្រឿង​នៅ ក្បែរ​ព្រំដែន​ស៊ី​រី​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​។ ភាព​ប្រទាញប្រទង់​នៅតែ​កើតឡើង​រហូតដល់​បច្ចុប្បន្ន ដោយ​តួ​ក​គី​ចោទថា​យន្ដហោះ​រុស្ស៊ី​ឆ្លងដែន​អាកាស​ខ្លួន ឯ​រុស្ស៊ី​ថា​យន្ដហោះ​មិនបាន​ឆ្លង​ចូល​ដែនអាកាស​តួ​ក​គី​នោះទេ​៕

​ជម្លោះ​រវាង​តួ​ក​គី​-​រុស្ស៊ី​កំពុងស្ថិត​ភាព​តានតឹង​កាន់តែខ្លាំង