​ISIS កំពុង​ហ្វឹកហាត់​ក្មេងៗ​ដើម្បី​ក្លាយជា​អ្នក​បន្តវេន​ភេរវ​ករ​ជំនាន់​ថ្មី​

ម៉ាឡេស៊ី​៖​មន្ត្រី​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ​នេះ​ថា ក្រុម​ឧទ្ទាម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ISIS បាន​នឹង​កំពុង​ហ្វឹកហាត់​ក្មេងៗ​រាបរយ​នាក់​ឲ្យ​ក្លាយជា​អ្នក​បន្តវេន​ភេរវ​ករ​ជំនាន់​ថ្មី​នៅ​ជុំវិញ​ពិភពលោក​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia​។​

​មន្ត្រីជាន់ខ្ពស់​ប្រឆាំង​អំពើ​ភេរវកម្ម​ម៉ាឡេស៊ី លោក Ayob Khan Mydin Pitchay ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ថា ក្មេងៗ​អាយុ​ចាប់ពី​២​ឆ្នាំ​ឡើងទៅ​ប្រមាណ​ជា ៥០០​នាក់​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ក្រុម ISIS យកទៅ​ហ្វឹកហាត់​ឲ្យ​ក្លាយជា​ភេរ​វករ ដោយ​ការហ្វឹកហាត់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំរំ​របស់​ពួកគេ​ក្នុងប្រទេស​ស៊ី​រី និង​កា​ហ្សា​ក់​ស្ថាន​៕