តម្រងនោម​អាចចុះខ្សោយ​ដោយសារ​ខ្យល់ពុល​

ការស្រាវជ្រាវ​ថ្មីមួយ​បានរកឃើញ​ថា ខ្យល់ពុល​អាចត្រូវបាន​ផ្សារភ្ជាប់ទៅ​នឹងអត្រាខ្ពស់​នៃជំងឺខ្សោយ​តម្រង​នោមរ៉ាំរ៉ៃ។​ការស្រាវ​ជ្រាវដែល​មកពីសាកលវិទ្យាល័យ ​Michigan ​បានរកឃើញថា​ អត្រានៃជំងឺ​ខ្សោយ​តម្រងនោម ​គឺខ្ពស់ក្នុងតំបន់​ដែលមានគុណភាព​នៃខ្យល់​អាក្រក់។​
តម្រងនោម​អាចចុះខ្សោយ​ដោយសារ​ខ្យល់ពុល​

វេជ្ជបណ្ឌិត​​ ជេនីហ្វឺរ ​ប្រាក​ ហ្គ្រេសហេម​ (Jennifer Bragg-Gresham) ​បាននិយាយ​ថា​ ប្រសិនបើ​ខ្យល់ពុល​ គឺជាកត្តាហា​និភ័យ​ចំពោះជំងឺខ្សោយ​តម្រងនោម​ផលប៉ះពាល់​ហាក់ដូចជាខ្យល់​ក្នុងប្រទេស​ដែលកម្រិត​នៃ​ខ្យល់ពុល​ខ្ពស់។​អ្នកស្រាវជ្រាវ​បាននិយាយថា​ អត្រានៃជំងឺខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ​ មានសភាព​ផ្សេងៗ​គ្នាក្នុងសហរដ្ឋ​អាមេរិក។ ​ពួកគេបានសម្គាល់​ឃើញថា​ កត្តាហានិភ័យ​នៃបុគ្គល​ជាអ្នកជំងឺនោះ​ មិនអាចពន្យល់​បានពេញ​លេញពីភាព​ខុសប្លែក​គ្នានោះទេ។​ដើម្បី​សង្កេតមើល​ថាតើខ្យល់ពុល​អាចមានឥទ្ធិពល​ទៅលើអត្រា​នៃជំងឺខ្សោយ​តម្រងនោម​នោះអ្នកស្រាវជ្រាវ​បានពិនិត្យ​លើជនជាតិ​អាមេរិក១,១លាននាក់។​ ពួកគេក៏បាន​វិភាគលើខ្យល់​ពុលរាល់​រដ្ឋទាំង​អស់នៅ​ក្នុង​សហរដ្ឋ​​អាមេរិកផង​ដែរ។​
ក្រោយ​ពីបានមើល​ពីកត្តាហា​និភ័យនៃ​បុគ្គល​ ដូចជាអាយុ​ជំងឺលើស​ឈាម​ និងជំងឺទឹក​នោមផ្អែម​នោះអ្នកស្រាវ​ជ្រាវបាន​រកឃើញ​ពីទំនាក់ទំនង​រវាង​អត្រាជំងឺ​ខ្សោយ​តម្រងនោម​រ៉ាំរ៉ៃ​ និងកម្រិត​នៃប្រភេទ​ខ្យល់ពុល​ដែល​ត្រូវបានគេ​ស្គាល់ថា​ជាមេរោគតូចៗ​នៅក្នុងរដ្ឋ​ជាច្រើនក្នុង​សហរដ្ឋអាមេរិក។ ​ការស្រាវជ្រាវ​នេះបាន​បង្ហាញថា​ អត្រានៃ​ជំងឺខ្សោយ​តម្រងនោម ​គឺខ្ពស់ទោះ​បីជាកម្រិត​នៃខ្យល់​ពុល ​គឺទាប​ក៏ដោយ​ចំពោះ​អ្នកដែល​មានសុខ​ភាពមិន​ល្អមនុស្ស​វ័យចំណាស់​ និងក្រុម​មនុស្ស​ដែលមានហានិភ័យ​ខ្ពស់ដទៃ៕​
ទៀត៕ អត្ថបទ៖ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​