Yoon Eun Hye ​សូមទោស​ជាសាធារណៈ​ចំពោះភាពច​ម្រូងចម្រាស​នៃការលួច​ចម្លងម៉ូត​

Yoon Eun Hye ​មានរឿងអាស្រូវ​ទាក់ទងទៅ​នឹង កម្មវិធី ​Goddess  Fashion 2 ​នៅប្រទេសចិន​ ដែលនាងត្រូវ​បានគេចោទ​ប្រកាន់ថាបាន​លួចចម្លង​នូវម៉ូតសម្លៀក​បំពាក់ ​ចេញពីស្នាដៃ​អ្នកច្នៃម៉ូតល្បីៗ​មួយចំនួន ​ដែលសម្លៀក​បំពាក់នោះនាងបាន​ យកទៅបង្ហាញ​ម៉ូតខ្លួន​ឯងនៅ​ប្រទេសចិន។​
ចាប់តាំងពី​ពេលនោះមក ​ចំនួននៃការ​ចូលទៅកាន់​គណនី​របស់នាង​មានការ​ថយចុះ ​រហូតដល់​នាងបាន​បង្ហាញខ្លួន​ជាលើកដំបូង​ជាផ្លូវ​ការនៃកម្ម​វិធីធំមួយ​បន្ទាប់​ពីមានរឿង​អាស្រូវ។​
Yoon Eun Hye ​បានចូលរួម​ក្នុងកម្មវិធី​ នៃការបញ្ចុះ​តម្លៃនៃ​ម៉ូតសម្លៀក​បំពាក់ម៉ាកល្បីៗ​ នៅក្នុង​អាគារ​មួយនៃតំបន់​ Songgong- Dong។ ​មនុស្សម្នា​បានចូលរួម​យ៉ាងច្រើន​កុះករ​ ហើយនាងក៏​បានសូមទោស​ជាសាធារណៈ ​នូវរឿងអាស្រូវ​ដែលកើតឡើង​កន្លងមក។ ​នាងបានសន្យាថា​នឹងខិតខំ​ប្រឹងប្រែង​បន្តទៀត​ ហើយ​មិនឱ្យរឿង​ទាំងអស់​នោះកើត​ឡើងម្តង​ទៀតទេ។​
Yoon Eun Hye​  ត្រូវបានគេ​និយាយថា​ បាននិយាយ​យ៉ាងយូរទៅកាន់​អ្នកទស្សនា ​ហាក់ដូចជា ​ព្រឹត្តិការណ៍នៃ​ការសូមទោស​ចឹង។​ ដែលធ្វើឱ្យ​អ្នកតំណាង​ម៉ូតសម្លៀក​បំពាក់ម៉ូតងក់​ក្បាល​ ដើម្បី​ឱ្យនាងបញ្ឈប់ ​ព្រោះនោះជាកម្ម​វិធីបង្ហាញ​ម៉ូតសម្លៀក​បំពាក់ម៉ូត។​
Yoon Eun Hye ​សូមទោស​ជាសាធារណៈ​ចំពោះភាពច​ម្រូងចម្រាស​នៃការលួច​ចម្លងម៉ូត​

ប្រែសម្រួល៖ កញ្ញា
ប្រភព៖ allkpop