Ruco Chan ​និង​Nancy Wu ​ឈ្នះពាន​រង្វាន់់ ​Yahoo Buzz ​នៅអាស៊ី​

Ruco Chan ​ហើយនិង​ Nancy Wu ​ថ្មីៗនេះបាន​ឈ្នះពាន​រង្វាន់​ តារាប្រុស ​និងតារា​ស្រីដែលមាន​អ្នកចូល​មើលទស្សនា​ច្រើនបំផុត។​Ruco ​ថ្មីៗនេះ​ បានប្រាប់ទូរទស្សន៍ សិង្ហបុរី ​និងមាឡេស៊ីថា​ គាត់​មិនបានរំពឹងទុកថា ​ទទួល​បាននូវ​កាគាំទ្រយ៉ាង​​ច្រើន​បែបនេះទេ។​នៅពេល​ដែលសួរដល់​ Anthony Wong​ ដែលជាកំពូលតារាច​ម្រៀងនោះ  ​Ruco Chan ​បាននិយាយថា ​គាត់ គឺស្ថិតក្នុង​លំដាប់កំពូល​ ហើយខ្ញុំបាន​ឈ្នះពានរង្វាន់​នេះ ដោយសារ​តែការណែ​នាំពីគាត់ដែរ។​ រីឯ​ Nancy Wu ​ដែលជាតារាលេច​ធ្លោនៅក្នុងទូរទស្សន៍​ក្នុងចំនោមតារា​ចិនស្រីល្បីៗនោះ​ នាងនិយាយថា ​នាងសប្បាយ​ចិត្តណាស់​ ដែលខ្លួន​ជាតារាស្រីពេញ​និយម​ប្រចាំឆ្នាំ​តាមរយៈ​អ្នកទស្សនាតាមទូរទ ស្សន៍។ ​រីឯលទ្ធផល​ពានរង្វាន់ ​តារាTVB ​ ម៉ាឡេស៊ីឆ្នាំ​២០១៥ ​មានមនុស្សជាច្រើន​បានសួរនាង​អំពីពាន​រង្វាន់នេះ​ ថានឹងអាច​ឈ្នះជាមួយ​តារាស្រី​ Kristal Tin ​អត់? នាងក៏មិនអាចហ៊ាន​អះអាងនូវ​លទ្ធផល​ ចុងក្រោយដែរ ​មានតែរង់ចាំមើល​ទាំងអស់គ្នា។​
Ruco Chan ​និង​Nancy Wu ​ឈ្នះពាន​រង្វាន់់ ​Yahoo Buzz ​នៅអាស៊ី​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews