អាជ្ញាធរ​សម្រេច​បិទអាជីវកម្ម​ផលិត​ស្រាស ​ទូទាំងខេត្ត​ក្រចេះ​ក្រោយ​មានមនុស្ស​ជាង១០នាក់ពុលស្លាប់

 របាយការណ៍​របស់ក្រសួង​សុខាភិបាល ​បានឱ្យដឹងថា​ រហូតដល់​ថ្ងៃទី១៣ ​ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​ ករណីពុល​ស្រាសនៅទូ​ទាំងខេត្តក្រចេះ​ ដែលកើត​ឡើងចំនួន​២លើក​ បានសម្លាប់មនុស្ស​១៤នាក់ហើយ ​និងបង្កឱ្យ​រងរបួស​ ១២៩នាក់​ ថែមទៀត។​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​សុខាភិបាល​ នៅថ្ងៃដដែល​បានឱ្យដឹងថា ​ក្រៅពីបញ្ជា​ឱ្យបិទអាជីវកម្ម​ផលិតស្រាស​ទូទាំងខេត្ត​ក្រចេះ ​ក្រសួង​ក៏បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​នៅទីនេះ ​បញ្ឈប់ការ​ទទួលទាន ​ដែលមិនមានការ​ត្រួតពិនិត្យ​ឱ្យបានត្រឹម​ត្រូវតាមក្បួន។​ កាលពីថ្ងៃទី​១០ ខែធ្នូ​ កន្លងទៅ​ ករណីពុលស្រាស ​និងសាច់ឆ្កែ ​នៅឃុំខ្សឹម ​ស្រុកស្នួល ​ខេត្តក្រចេះ​ បណ្តាលឱ្យ​មានអ្នករង​គ្រោះជាង​២០នាក់ ​ហើយបន្ទាប់​ពីនោះ​២ថ្ងៃ ​ក៏មានករណីពុល​ស្រាសម្តង​ទៀត​ ដែលមានមនុស្ស​ជាង២០​នាក់ទៀត​រងគ្រោះ ។ ​អ្នកស្លាប់​បានកើន​ឡើងជាបន្ត​បន្ទាប់​ដោយសារ​តែសង្រ្គោះ​មិនបាន។​ 
អាជ្ញាធរ​សម្រេច​បិទអាជីវកម្ម​ផលិត​ស្រាស ​ទូទាំងខេត្ត​ក្រចេះ​ក្រោយ​មានមនុស្ស​ជាង១០នាក់ពុលស្លាប់

Source: TheMinute