​អាការៈ​ជំហាន​ដំបូង​នៃ​មនុស្ស​កំពុង​កើត​រោគ​ចិត្ត​

​ថ្ងៃ​នេះទំព័រ ​Cool របស់​យើង ​សូម​ណែ​នាំ​ប្រិយមិត្ត​អំពី​អាការៈ ​ដែល​ជា​មុខ​សញ្ញា​ជំហាន​ដំបូង​នៃ​ជម្ងឺ​ផ្លូវ​ចិត្ត ​ដែល​ជា​ទូ​ទៅ​កម្រ​មាន​បុគ្គល​ណា​បាន​ចាត់​ទុក​រោគសញ្ញា​ទាំង​នេះ​ថាជា​ជំហាន​ដែល​អាច​នាំ​ទៅ​រក​ជម្ងឺ​ផ្លូវ​ចិត្ត​ណាស់​​។​ ពាក្យ​ថា ​“រោគ​ចិត្ត ​ឬ​ជម្ងឺ​ផ្លូវ​ចិត្ត​” នេះ ​គឺវា​មិនសម្ដៅ​ថា ទាល់​តែ​បុគ្គល​នោះ​កំពុងស្ថិត​នៅ​ក្នុងកម្រិតមធ្យម ​ឬ​កម្រិត​ធ្ងន់​ធ្ងរ​​នោះ​​ទេ ប៉ុន្តែ​រោគ​ផ្លូវ​ចិត្ត ឬ​រោគ​ដទៃ​ទៀ​ត​ក្ដី ​វា​សុទ្ធ​តែ​មាន​ជំហាន​ខ្ចី ​​ឬ​ជំហាន​ដំបូង​របស់​​វា​ជា​និច្ច​ ។ ដូច្នេះ​បញ្ហា​ផ្លូវ​ចិត្ត​គឺ​ជា​ករណី​មួយ​ដ៏​គួរ និង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​មែន​ទែន ​​ព្រោះបើ​ចិត្តដើរ​ឆ្ងាយ​ពីរ​ង្វង់​នៃ​ការ​គ្រប់​គ្រងហើយ ​ចិត្តនឹងត្រូវ​ទទួល​រងនូវរោគ​ផ្លូវ​ចិត្ត​ជាក់ជា​មិន​ខា​ន ​។​ដើម្បី​​​សម្គាល់​ថា​ មនុស្ស​ម្នាក់​កំពុង​ឈានជំហាន​ចូល​ក្នុង​រង្វង់​​នៃរោគ​ចិត្ត ​ឬ​អត់លោក​អ្នក​អាច​សម្គាល់​​វាបាន​តាម​រយៈ​អាការៈ​ចម្បងៗ​ទាំង​១២​ខាង​ក្រោម​នេះ​៖
​អាការៈ​ជំហាន​ដំបូង​នៃ​មនុស្ស​កំពុង​កើត​រោគ​ចិត្ត​
​១/.មិ​នអាច​រស់​ដោយ​គ្មាន​ការ​តុប​តែង​ខ្លួន ​និងខ្វល់​ខ្វាយពី​សម្រស់​នៃ​រូ​ប​រាង​កាយ​ជា​ញឹកញាប់​២/.​ចូល​ចិត្តនិយា​យដើមអ្នកដទៃ​នៅ​ពី​ក្រោ​​យខ្នង​ ទោះ​បីឥតហេតុ​៣/.​ប្រកាន់រឿងម្ខាងៗជ្រុល​ហួស ​និងអាត្មានិយម​៤/.​ឧស្សាហ៍​មានប្រតិ​កម្ម​ផ្លូវ​ចិត្តដូចជា​៖​ ពុះកញ្ជ្រោល​ខាង​តម្រេក ​កំហឹង ​ភាន់​ច្រឡំ ​ចង់​ណេះ​ចង់​ណោះ​គ្មាន​គោល​​ដៅ​​​៥/.​គិត​ពី​អ្នកដទៃជ្រុល​ហួស​ប្រមាណ ​ទោះ​រឿង​ល្អ ​ឬ​អាក្រក់​៦/.​ខ្វាយ​ខ្វល់​ពី​ទ្រព្យសម្បត្តិ ​យសសក្តិ​ លាភសក្ការៈ មុខ​មាត់​ និងអំណាចជា​រឿយ​ៗ​៧/.ឧស្សាហ៍​តាំង​ខ្លួនឯងជាឯ​ក ​ខ្លួន​ឯងជា​អ្នក​ខ្លាំង ​ក្នុងចំណោមអ្នក​ទន់​ខ្សោយ​៨/.​ជាម​នុស្ស​ឆ្អិន​ក្បាល​ស៊ីក្បាល​ ឆ្អិន​កន្ទុ​យស៊ី​កន្ទុយ៩/.​ជា​មនុស្ស​មិន​ប្រាកដ​ប្រជាជា​មួយ​ខ្លួន​ឯង​ និង​បរិស្ថាន​ជុំវិញ១០/.​ទង្វើ​ប្រចាំថ្ងៃ​បំពុលបំផ្លាញ​សង្គម​ក្នុង​រូបភាព​ផ្សេង​ៗ​ជា​ញឹក​ញាប់ ​១១/.​និយាយ​ស្ដីមិន​ដឹង​ខ្លួន​ឯង​​កំពុងនិយាយ​ពី​អ្វី !​​១២/.ឧស្សាហ៍យកវប្បធម៌អកុសលមក​​ដាក់ខ្លួន និង​ព្យាយាម​បំភ្លៃ​ការ​ពិត​ ៕​​អាការៈ​ជំហាន​ដំបូង​នៃ​មនុស្ស​កំពុង​កើត​រោគ​ចិត្ត​
​សូម​ជម្រាប​​​ជូន​ថា​ ជំហាន​ខ្ចី​នៃ​រោគចិត្ត វាអាច​នឹង​មាន​មុខ​សញ្ញាខុស​ប្រក្រតីជាច្រើន​ទៀត ​ដូច្នេះលោក​អ្នក​អាច​ពិនិត្យ​ពិ​ច័យ​សុខុមាល​ភាព​ចិត្ត​របស់​ខ្លួន ​ឬតាមដានរ​ក​មើល​បុគ្គល​នៅ​ជុំ​វិញ​ខ្លួន​របស់​អ្នក​ ថា​តើ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​មុខ​សញ្ញា​ទាំង​១២​ខាង​លើ​នេះ​ដែរ​ឬ​ទេ​ ? ​បើ​ពិត​ជា​យ៉ាងដូច្នោះ​មែន ​ពួក​គេ​គឺ​កំពុងតែប្រឈម​នឹងរោគ​ចិត្ត​ហើយ​ ។ ដំណាក់​កាលរោគ​ចិត្តជំហានដំបូងវា​មិន​បណ្ដាលឱ្យបុគ្គល​នោះ​ឡប់​សតិ ​ឬ​បាត់​បង់​ការ​គ្រប់​គ្រង​​លើ​ខ្លួន​ឯងភ្លាម​ៗ​ទេ​ ប៉ុន្តែ​បើទុក​ជា​យ៉ាង​នេះ​ត​ទៅ ​នោះគេ​អាចនឹង​ក្លាយជា​​មនុស្ស​វិកល​ចរឹត​ជាក់​ជា​មិន​ខាន ៕​
ដោយ៖ ឈូក ស
រក្សាសិទ្ធដោយ៖ Cool1007.com