​វិធី​ជួយ​សង្គ្រោះ​ អ្នក​ខ្យល់​ចាប់​

​ខ្យល់​ចាប់​គឺ​ជាការ​បាត់បង់​ស្មារតី ​ក្នុង​រយៈ​ពេល​​ខ្លី​ ។ វា​បណ្ដាលមកពី​សម្ពាធឈាម​ចុះ​ថយ​ដែល​មិន​អាច​​ហូរទៅ​កាន់​ខួរក្បាល​បាន ។ ​ការ​បណ្ដាល​ភាគច្រើន គឺ​ទាក់ទង​ទៅ​នឹង​ការ​រំជួល​ចិត្ត តែ​ទោះ​ជា​យ៉ាង​ណា ក៏​វា​មាន​​ការ​បណ្ដាល​មកពី​កត្តាផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ​។​
​វិធី​ជួយ​សង្គ្រោះ​ អ្នក​ខ្យល់​ចាប់​
បឋមសង្គ្រោះ​
-​​ដាក់ជនរង​គ្រោះ​ឱ្យ​ដេកនៅ​លើក​ម្រាល ​ហើយ​ដាក់​ជើងរ​បស់គាត់ឡើងលើឱ្យខ្ពស់​ ​។ ​ធម្មតាជន​រង​​គ្រោះ​នឹង​ដឹង​ខ្លួន​ឡើងវិញ​យ៉ាង​ឆាប់​រ​ហ័ស ។ ​ប្រសិន​បើ​គាត់​មិន​ដឹង​ខ្លួន​ឡើង​វិញ​ក្នុង​រ​យៈ​ពេល១​នា​ទី​ ឬ២នាទី​ទេ ​អ្នក​គប្បី​ប្រញ៉ាប់ហៅគ្រូពេទ្យមក​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ ។
-​ប្រសិន​បើ​ជនរង​គ្រោះ​ រៀបនឹង​ខ្យល់​ចាប់​ឱ្យ​ជនរង​គ្រោះ​អង្គុយ​ចុះ​ ហើយ​ឱន​មុខ​ចុះ ដាក់​ក្បាល​នៅ​ចំ​ប្រឡោះ​ជង្គ​ង់​រ​បស់គាត់​ បន្ទាប់​មក​ឱ្យ​គាត់ព្យាយាម​ងើប​ក្បាល​របស់​គាត់ឡើង​ ខណៈ​ដែល​មានមនុស្សម្នាក់​ទៀត ​កំពុង​សង្កត់​ក្បាល​របស់​គាត់ចុះ ​ធ្វើ​របៀប​នេះវា​អាច​ជួយ​ជម្រុញ​ឱ្យ​ឈាម​របស់​ជ​នរង​គ្រោះរត់ទៅកាន់​ខួរ​ក្បាល ដើម្បី​ការពារ​កុំ​ឱ្យ​ខ្យល់​ចាប់​បាន​ ៕​
ដោយ៖ ឈូក ស
អត្ថបទពី៖ Cool1007.com