បុណ្យ​ណូអែល​ឆ្នាំ​នេះ ​ចំ​ថ្ងៃ​សីល​ពេញ​បូណ៌​មី មិន​ធ្លាប់​មាន​​តាំង​ពី​ឆ្នាំ​១៩៧៧


បុណ្យ​ណូអែល​ឆ្នាំ​នេះ ​ចំ​ថ្ងៃ​សីល​ពេញ​បូណ៌​មី មិន​ធ្លាប់​មាន​​តាំង​ពី​ឆ្នាំ​១៩៧៧

ព្រះ​ចន្ទ​ពេញ​វង់​ឬ​ពេញ​​បូណ៌មី ​(សម្រាប់​​ប្រទេស​កម្ពុជា​​គឺ​ចំ​ថ្ងៃ​សីល ​ពេញ​បូណ៌មី​) ​​​​នឹង​កើត​ឡើង​​​​​​ចំ​ថ្ងៃ​បុណ្យ​​​គ្រីស​ម៉ាស​​​របស់​​បណ្ដា​ប្រទេស​​​កាន់​សាសនា​គ្រឹស្ដ ជា​ពិសេស​គឺ​ពួក​លោក​ខាង​លិច។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​អង្គការ​​ NASA បាន​ប្រាប់​ទៅ​សារព័ត៌មាន​​សហរដ្ឋអាមេរិក ABC News ។​​​

 

បុណ្យ​ណូអែល​ឆ្នាំ​នេះ ​ចំ​ថ្ងៃ​សីល​ពេញ​បូណ៌​មី មិន​ធ្លាប់​មាន​​តាំង​ពី​ឆ្នាំ​១៩៧៧
 

តាម​លោក​ Fred Espenak អ្នក​ជំនាញ​សិក្សា​ពី​​បាតុភូត​ចន្ទគ្រាស សូរ្យ​គ្រាស​ពី​​មជ្ឈមណ្ឌល​​លំហ​អាកាស​​ NASA បាន​ឲ្យ​ដឹង​ថា​ ព្រះ​ចន្ទ​ពេញ​វង់​នឹង​​មាន​ទំហំ​ធំ​បំផុត​​​​នា​វេលា​ម៉ោង​ ៦:១១ នាទី​ព្រឹក​ (ម៉ោង​ Eastern Time ) សម្រាប់​បុណ្យ​គ្រីសម៉ាស​​ ឆ្នាំ​​២០១៥​នេះ។

 

កាល​ពី​ឆ្នាំ​១៩៧៧ ព្រះ​ចន្ទ​ពេញ​វង់​ធ្លាប់​បាន​កើត​មាន​ម្ដង​ចំ​ថ្ងៃ​បុណ្យ​គ្រីស​ម៉ាស។ នេះ​ជា​​រយៈ​ពេល​៣៨​ឆ្នាំ​ហើយ​ ដែល​ព្រះ​ចន្ទ​ពេញ​វង់​ទើប​កើត​មាន​ឡើង​វិញ​ចំ​ថ្ងៃ​បុណ្យ​ណូអែល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ២០១៥ ។ សម្រាប់​ព្រះ​ចន្ទ​ពេញ​​បូណ៌មី ចំ​ថ្ងៃ​គ្រីស​ម៉ាស​​លើក​ក្រោយ​​នឹង​កើត​ឡើង​​នៅ​ឆ្នាំ​២០៣៤ នា​វេលា​ម៉ោង ៣:៥៤ ​នាទី​យប់ (ម៉ោង​ Eastern Time ) ។ នេះ​បើ​តាម​​អង្គការ​អវកាស​ NASA សហរដ្ឋអាមេរិក។

 

ចំពោះ​​​ព័ត៌មាន​ផ្ដល់​ដោយ​ NASA ​​ខាង​លើ​នេះ អាច​ជា​ដំណឹង​ល្អ​​សម្រាប់​បណ្ដា​អ្នក​​រៀប​ចំ​ធ្វើ​ពិធី​​បុណ្យ​នៃ​បណ្ដា​​ប្រទេស​លោក​ខាង​លិច​ គ្រីសម៉ាស។ វា​​​អាច​ជា​វេលា​ល្អ​​ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ​និង​រីករាយ​​ជា​មួយ​បុណ្យ​​​​ប្រពៃណី​របស់​ពួក​គេ​សម្រាប់​ឆ្នាំ​នេះ ដែល​រហូត​ដល់​ឆ្នាំ​២០៣៤ ទើប​​មាន​ព្រះ​ចន្ទ​ពេញ​បារមី​​​ចំ​ថ្ងៃ​បុណ្យ​ណូអែល​ម្ដង​ទៀត ៕

 

បុណ្យ​ណូអែល​ឆ្នាំ​នេះ ​ចំ​ថ្ងៃ​សីល​ពេញ​បូណ៌​មី មិន​ធ្លាប់​មាន​​តាំង​ពី​ឆ្នាំ​១៩៧៧
 

ចុចអាន៖ កាដូ​បួន​ប្រភេទ​ប្រផ្នូល​មិន​ល្អ​ជូន​សង្សារ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល

 

​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ abcnews , mirror