ការ​សម្ដែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​លើកដំបូង​បង្អស់​នៅ​កម្ពុជារីករាយ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​២០១៥

ការ​សម្ដែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​លើកដំបូង​បង្អស់​នៅ​កម្ពុជារីករាយ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​២០១៥

នៅ​ថ្ងៃ​ទី​២៤​ និង​ ២៥ ​ធ្នូ ​២០១៥ ​វេលាម៉ោង ១​:៤០ ​រសៀល ​និង​ ៦:៤០​នាទី​ ល្ងាច​ សូម​អញ្ជើញ​ចូលរួម​ទស្សនា​ ការ​សម្ដែង​ជិះ​ស្គី​ទឹកកក​លើក​ដំបូង​គេ​អបអរ​​​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​២០១៥​ នៅ ​Ice Park​ ផ្សារ​ទំនើប​Aeon​ជាន់​ទី​៤។​ ការ​សម្ដែង​ជិះ​ស្គី​ទឹកកក​ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ដោយ​មាន​ការ​ផ្ដួចផ្ដើម​ដោយ​លោក​ សៃម៉ុន ញូមែន ​ជា​គ្រូ​បង្វឹក​ជិះ​ស្គី​ទឹកកក​មក​ពី​ប្រទេស​អង់គ្លេស​ និង​លោក​ រីកាដូ ណូណាតូ ​មក​ពី​ប្រទេស​ហ្វីលីពីន​ព្រម​ទាំង​ក្រុម​សម្ដែង​ជិះ​ស្គី​ចំនួន​៤៥​រូប​ដែល​ភាគច្រើន​ជា​យុវវ័យ​ខ្មែរ​សម្តែង​ជា​ពិសេស​ ក្បាច់​របាំ​បាឡេ​ដែល​ការ​សំដែង​ម្ដង​មាន​រយៈពេល​១ម៉ោង។​

 

 

ការ​សម្ដែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​លើកដំបូង​បង្អស់​នៅ​កម្ពុជារីករាយ​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​២០១៥

 

 

មិន​តែ​ប៉ុណ្ណោះ​យើង​ក៏​មាន​លោក​តា​ណូអែល​ជិះ​កូន​រទេះ​មក​ផ្ទាល់​ខ្លួន​ ហើយ​មាន​ការ​សម្ដែង​ក្បាច់​របាំ​បាឡេ​​ និង​ក្បាច់​ពិសេសៗ​ជាច្រើន​ ហើយ​អ្នក​សម្ដែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​នេះ​មាន​វ័យ​ចាប់​ពី​៦ឆ្នាំ​ឡើង​ទៅ​ រីឯ​ការ​សម្ដែង​នោះ​ក៏​មាន​តារា​ជិះ​ស្គី​ទឹកកក​លំដាប់​ថ្នាក់​អន្តរជាតិ​គឺ​លោក​ សៃម៉ុន ញូមែន​មក​ពី​ប្រទេស​អង់គ្លេស​ លោក​មាន​វត្តមាន​និង​បទពិសោធន៍​ក្នុង​ឆាក​អន្តរជាតិ​ជាមួយ​ប្រទេស​អារ៉ាប់រួម​តាំង​ពី​ក្នុង​ឆ្នាំ​១៩៨៧ ​ព្រម​ទាំង​​បាន​ទទួល​ពាន​ជិះ​ស្គី​ទឹកកក​លំដាប់​ពិភពលោក​ផង​ដែរ។​ តារា​សម្ដែង​ជិះ​ស្គី​ទឹកកក​ក្នុង​ស្រុក​ដ៏​អស្ចារ្យ​មួយ ​គឺ​លោក​ សេន ប៊ុនធឿន​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ ​ក្នុង​នាម​ Ice Park Cambodia​ ក៏​ត្រៀម​ខ្លួន​នឹង​បង្ហាញ​សមត្ថភាព​ផង​ដែរ។​

 

សូម​កុំ​ភ្លេច!​ នាំ​មិត្តភ័ក្ដិ ​បងប្អូន​ និង​ក្រុម​គ្រួសារ​ មក​ចូលរួម​ទស្សនា​ភាព​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទាំងអស់​គ្នា​ការ​ចូល​ទស្សនា ​ថ្លៃ​សំបុត្រ​ត្រឹម​តែ​២ដុល្លារ​​ ​ប៉ុណ្ណោះ!

 

ព័ត៌មាន​បន្ថែម​នៃ​កម្មវិធី​នេះ

 

​សូម​សាកសួរ​តាមរយៈ​លេខ៖​ 023 966 730/​ 093 888 222/ ​081 517 555
​ទំព័រ​ហ្វេសប៊ុក៖ ​Ice Park Cambodia
វែបសាយ៖   www.iceparkcambodia.com

 

អត្ថបទ៖ ​ពាណិជ្ជកម្ម