មហាសេដ្ឋី​ Jack Ma ​ទិញ​​កាសែតចិនល្បី​ ​ជិត​៣​០០​លាន​ដុល្លារ​

មហាសេដ្ឋី​ Jack Ma ​ទិញ​​កាសែតចិនល្បី​ ​ជិត​៣​០០​លាន​ដុល្លារ​

​ក្រុម​ហ៊ុន​​អ៊ីនធឺណិត​​​យក្ស​​​ចិន Alibaba ​​របស់​មហាសេដ្ឋី​ Jack Ma  ​នឹង​​ទិញ​កាសែត​​ហុង​កុង​ល្បី​ឈ្មោះ South China Morning Post ​​​របស់​ក្រុម​ហ៊ុន SCMP Group តម្លៃ​ ២៦៦​លាន​ដុល្លារ​អាមេរិក។ ​នេះ​​បើ​តាម​​កាសែត​​​​​ខាង​លើ​បាន​ចេញ​ផ្សាយ​ថ្ងៃ​ចន្ទ​នេះ។ ប៉ុន្តែ​ការ​ទិញ​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​​ព្រួយបារម្ភ​ថាកាសែត​នេះ​​អាច​នឹង​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន ដោយ​សារ​​ Jack Ma​ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធជា​មួយ​ក្រុង​ប៉េកាំង។

 

មហាសេដ្ឋី​ Jack Ma ​ទិញ​​កាសែតចិនល្បី​ ​ជិត​៣​០០​លាន​ដុល្លារ​

 

​​ក្រៅ​ពី​​កាសែត​​​ចិន​​​ជា​ភាសា​អង់គ្លេស​នេះ​ ក្រុមហ៊ុន​ Alibaba ​នឹង​កាន់​កាប់​​គេហទំព័រ​ និង​ទស្សនាវដ្ដី​​​​​របស់​ SCMP Group ​​ផង​ដែរ។

 

ទោះ​ជា​មាន​មតិ​​​លើកឡើង​​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ណា​​ក្ដី ​ក្រុម​ហ៊ុន​ Alibaba ក៏​ដូច​​ជា​មហាសេដ្ឋី​​ Jack Ma ​បាន​សន្យា​ថា​កាសែត​នេះ​នឹង​​​នៅ​តែ​មាន​ឯករាជ្យ​ភាព និង​បង្កើន​​ជំនាញ​បច្ចេកវិទ្យា​បន្ថែម​ទៀត។

 

លោក Ma​ ​បាន​កំពុង​ដើរ​តាម​ពី​ក្រោយ​ស្ថាបនិក​ក្រុមហ៊ុន Amazon គឺ​លោក Jeff Bezos ដែល​បាន​ទិញ​​កាសែត Washington Post ​តម្លៃ ២៥០លាន​ដុល្លារ​ក្នុង​​ឆ្នាំ ២០១៣​​។​

 

South China Morning Post បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩០៣ ​ប៉ុន្តែ​​ប្រាក់​កម្រៃ​ និង​​ការ​​លក់​​​នៅ​​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បាន​ធ្លាក់​ចុះ​ដូច​បណ្ដា​កាសែត​​​នៅ​តាម​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ ដោយ​សារ​ទំនោរ​នៃ​ការ​អាន​សារព័ត៌មាន​តាម​អនឡាញ៕

 

ចុចអាន៖ កាសែត​អាមេរិក​សរសេរ​ចំណង​ជើង​ច្រឡំ “Thailand” ទៅ​ជា “Taiwan”

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ bbc, bloomberg