ការ​ស្រាវជ្រាវ​​៖ អ្នក​ចេះ​​​​​ច្រើន​ភាសា មិន​សូវប្រឈម​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

ការ​ស្រាវជ្រាវ​​៖ អ្នក​ចេះ​​​​​ច្រើន​ភាសា មិន​សូវប្រឈម​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​ថ្មី​​​ទៅ​លើ​​អ្នក​ជំងឺ​​ដាច់​សរសៃ​ឈាម​​ខួរ​ក្បាល​ បាន​ឲ្យ​ដឹង​ថា អ្នក​ចេះ​​​ច្រើន​ភាសា​អាច​​​ប្រឈម​នឹង​​​ជំងឺ​កាច​សាហាវ​មួយ​នេះ​តិច​តួច​ ជាង​អ្នក​មិន​​និយាយ​តែ​មួយ​ភាសា។

ការ​ស្រាវជ្រាវ​​៖ អ្នក​ចេះ​​​​​ច្រើន​ភាសា មិន​សូវប្រឈម​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល
 

​យោង​តាម​ការ​សិក្សា​​​ធ្វើ​ឡើង​រួម​គ្នា​​ដោយ​​សាកលវិទ្យាល័យ Edingburgh ប្រទេស​ស្កុតឡែន​ និង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ Nizam ប្រទេស​ឥណ្ឌា ​បាន​បង្ហាញ​ថា​ ៤០,៥​ ភាគ​រយ​​​​​​នៃ​អ្នក​ជំងឺ​​​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​​​​ដែល​ចេះ​និយាយ​លើស​ពី​មួយ​ភាសា​គឺ​​មាន​ដំណើរ​ការ​ខួរ​ក្បាល​ប្រសើរ​ឡើង​វិញ។ សម្រាប់​អ្នក​​ជំងឺ​ចេះ​និយាយ​​ត្រឹម​មួយ​ភាសា​​គឺ​​​​មាន​ត្រឹម​​១៩,៦​ភាគ​រយ​ប៉ុណ្ណោះ​ តិច​ជាង​ចំនួន​អ្នក​ជំងឺ​​ចេះ​ច្រើន​ភាសា។

​​​
ចំពោះ​​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ ​ក៏​​ត្រូវ​បាន​​គេ​ពិនិត្យ​លើ​ទម្លាប់​រស់​នៅ​​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ​ពី​ពេល​មុន​ផង​ដែរ ដើម្បី​​ធានា​ថា​ការ​សិក្សា​នោះ​មាន​ភាព​ត្រឹម​ត្រូវ។ ​លទ្ធផល​នៃ​ការ​សិក្សា​​​​ក៏​​ត្រូវ​បាន​​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​​សមាគម​បេះ​ដូង ​​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​ ដោយ​បញ្ជាក់​ថាលទ្ធ​ផល​នៃ​ដំណើរ​ការ​សិក្សា​លើ​អ្នក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​​គឺ​​​​​​​​​​​​​​​មាន​ទាក់​ទង​នឹង​សមត្ថភាព​​​ប្រើ​ប្រាស់​ភាសា​ អ្នក​ចេះ​ភាសា​ច្រើន​​មាន​ភាព​ល្អ​ប្រក្រតី​ឡើង​វិញ​ជាង​អ្នក​និយាយ​តែ​មួយ​ភាសា។

ការ​ស្រាវជ្រាវ​​៖ អ្នក​ចេះ​​​​​ច្រើន​ភាសា មិន​សូវប្រឈម​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល
 

​​​អ្នក​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ជឿ​ថាលទ្ធផល​នៃ​​ការ​សិក្សា​ខាង​លើ​នឹង​អាច​បង្កើន​ឲ្យ​មាន​ការ​រៀន​សូត្រ​ភាសា។ លោក​វេជ្ជបណ្ឌិត​​ផ្នែក​រោគ​ប្រសាទ Thomas Bak អ្នក​ដឹក​នាំ​ម្នាក់​ក្នុង​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​លើក​ឡើង​ថា៖ “ការ​ចេះ​ភាសា​ច្រើន ធ្វើ​ឲ្យ​មនុស្ស​​​ចេះ​ប្រើ​​ខួរ​ក្បាល​បត់​បែន​​ក្នុង​ការ​ទំនាក់​ទំនង។ ការ​អនុវត្ត​បែប​នេះ​ជា​ប្រចាំ​ ប្រៀប​ដូច​ជា​ការ​ហ្វឹក​ហាត់​ខួរ​ក្បាល​​ដែល​ជា​កត្តា​​មួយ​ជួយ​ឲ្យ​អ្នក​ជំងឺ​​ដែល​ចេះ​ភាសា​ច្រើន​ឆាប់​ជា​ជាង​អ្នក​និយាយ​តែ​១​ភាសា”៕

ការ​ស្រាវជ្រាវ​​៖ អ្នក​ចេះ​​​​​ច្រើន​ភាសា មិន​សូវប្រឈម​​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល
 

 

ចុចអាន៖ របៀប​​គេង​​​​ឲ្យ​មាន​​សុខភាព​ល្អ​ និង​ទម្លាប់​គួរ​ជៀស​វាង​មួយ​ចំនួន

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ express