មិន​គួរ​ឲ្យ​ជឿ​ ស្រី​ស្អាត​ជប៉ុន​​​ម្នាក់ ​អាច​​ញ៉ាំ​នំប៉័ង​​​អស់​១០០​​បន្ទះ​​

មិន​គួរ​ឲ្យ​ជឿ​ ស្រី​ស្អាត​ជប៉ុន​​​ម្នាក់ ​អាច​​ញ៉ាំ​នំប៉័ង​​​អស់​១០០​​បន្ទះ​​

​​នារី​ជន​ជាតិ​ជប៉ុនម្នាក់​ បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​​​ភ្ញាក់​ផ្អើល ដែល​អាច​ញ៉ាំ​អស់​​នំប៉័ង​​​ ១០០​បន្ទះ​​ អស់​​គ្មាន​សល់​​មួយ​​ដុំ។

 

មិន​គួរ​ឲ្យ​ជឿ​ ស្រី​ស្អាត​ជប៉ុន​​​ម្នាក់ ​អាច​​ញ៉ាំ​នំប៉័ង​​​អស់​១០០​​បន្ទះ​​

 
ក្នុង​វីដេអូ​​ជាង​៦​នាទី​របស់​​កញ្ញា​តារា​ YouTube ឈ្មោះ​ Yuka Kinoshita ​​រូប​នេះ ​បាន​បង្ហាញ​​​នូវ​ថង់​នំប៉័ង​ចំនួន​១០​ថង់ ​ ដែល​ក្នុង​នោះ​ គឺ​​​​មាន​នំប៉័ង​​​​​ចំនួន​១០០​បន្ទះ។ Kinoshita ក៏​បាន​​ចាប់​ផ្ដើម​ញ៉ាំ​​ នំប៉័ង​ ​​ ដោយ​​នាង​មាន​ដំណាប់​ ប៊័រ ប្រូម៉ាស់ និង​ទឹក​ជ្រលក់ Mayo ​ជំនួយ​ដល់​ការ​ញ៉ាំ​ផង​ដែរ។
 

​​​Kinoshita បាន​ព្យាយាម​ញ៉ាំ​នំ​ទាំង​១០០​បន្ទះ​ រហូត​ទាល់​តែ​​អស់​​​គ្មាន​សល់​ សឹង​តែ​មិន​គួរ​ឲ្យ​ជឿ។ ជា​ចុង​ក្រោយ​ ​​Kinoshita ក៏​បាន​ប្រាប់​ថា ទោះ​នាង​ញ៉ាំ​នំប៉័ង​អស់​ក្ដី​ តែ​នាង​ក៏​ឈឺ​ថ្គាម​ខ្លាំង​ណាស់​ដែរ​ ព្រោះ​ត្រូវ​ទំពា​យូរ៕
 
ទស្សនា​វីដេអូ​ខាង​ក្រោម៖
 

 
ចុះ​ចំណែក​ប្រិយមិត្ត​អាច​ញ៉ាំ​នំប៉័ង​ ១០០​ បន្ទះ​អស់​ដូច​ Kinoshita ដែរ​ទេ?

 

ចុចអាន៖ ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ

 

ប្រែ​​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​