Oppo R7 Plus ដែលមានរ៉េម 4GB, មេម៉ូរី 64GB ដាក់អោយកម្មង់ទិញហើយ

Oppo R7 Plus ដែលមានរ៉េម 4GB, មេម៉ូរី 64GB ដាក់អោយកម្មង់ទិញហើយ

ក្រុមហ៊ុន Oppo បានចេញនូវស្មាតហ្វូនថ្មីមួយទៀតគឺ R7 Plus ជំនាន់ថ្មី ដែលមានរ៉េមទំហំ 4 ជីកាបៃ និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 64 ជីកាបៃ ដែល R7 Plus ជំនាន់មុនមានរ៉េមទំហំតែ 3 ជីកាបៃ និងមេម៉ូរីក្នុងម៉ាស៊ីនទំហំតែ 32 ជីកាបៃ ។ ស្មាតហ្វូនថ្មីនេះ មានលក្ខណៈសម្បត្តិ ស្រដៀងទៅនឹងស្មាតហ្វូនជំនាន់មុនដែរ មានន័យថា វានៅតែប្រើបន្ទះឈីប Snapdragon 615, មានអេក្រង់ទំហំ 6 អ៊ីង ជាមួយនឹងកម្រិតភាព ច្បាស់ 1080 x 1920 ភិចសែល, មានកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល និងកាមេរ៉ាមុខមានទំហំ 8 មេកាភិចសែល, មានថាមពលថ្មទំហំ 4100 មីលីអំពែ ហើយដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 (Lollipop) ។ ចំពោះតម្លៃរបស់ស្មាតហ្វូន R7 Plus ជំនាន់ថ្មី​នេះ មានតម្លៃប្រហែល 465 ដុល្លា សំរាប់ម៉ូដែល China Unicom និង តម្លៃ 515 ដុល្លា សំរាប់ម៉ូដែលស្តង់ដា ហើយថ្មីៗនេះ ក៏មានការកើន ឡើងសំរាប់ការកម្មង់ទិញនូវស្មាតហ្វូននេះផងដែរ នៅលើគេហទំព័រ Oppo នៅក្នុងប្រទេសចិន និងចាប់ផ្តើមដាក់លក់ផ្ទាល់នៅចុងខែនេះ ។

Oppo R7 Plus ដែលមានរ៉េម 4GB, មេម៉ូរី 64GB ដាក់អោយកម្មង់ទិញហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Oppo R7 Plus ដែលមានរ៉េម 4GB, មេម៉ូរី 64GB ដាក់អោយកម្មង់ទិញហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Oppo R7 Plus ដែលមានរ៉េម 4GB, មេម៉ូរី 64GB ដាក់អោយកម្មង់ទិញហើយ

ចុះថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:11 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ