Apple Watch 2 និង iPhone 6c អាចក្លាយជាតួឯករបស់ Apple នាដើមឆ្នាំ 2016

Apple Watch 2 និង iPhone 6c អាចក្លាយជាតួឯករបស់ Apple នាដើមឆ្នាំ 2016

បើយោងតាមរបាយការណ៍ថ្មីមួយចេញពីគេហទំព័រ 9to5mac បានប្រាប់ឱ្យដឹងថា Apple កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់បង្ហាញជាសាធារណៈនូវប្រភេទនាឡិកាឆ្លាតវៃ Apple Watch 2 ជំនាន់ថ្មី និងទូរស័ព្ទអេក្រង់ 4 អុីញ iPhone 6c ទៅតាមកាលបរិច្ឆេទនាដើមឆ្នាំក្រោយ អំឡុងខែមិនាឫមេសា។

ទាក់ទងនឹងសារព័ត៌មាននេះដែរ ក៏ត្រូវបានគេបង្ហើបប្រាប់ឱ្យដឹងថា Apple Watch 2 នឹងធ្វើការពង្រឹងនូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានការតភ្ជាប់នូវប្រភេទ Wireless Systems, កាមេរ៉ា និង Sensors ក៏ដូចជាកម្មវិធីតាមដានសុខភាពដែលមានលក្ខណៈងាយស្រួលជាងមុនបានយ៉ាងវិសេសវិសាលផងដែរ។
ចំណែកឯ iPhone 6c ឯណោះវិញ ក៏ត្រូវបានគេប្រាប់ឱ្យដឹងថា វានឹងមានទំហំអេក្រង់ 4 អុីញយ៉ាងពិតប្រាកដ និយាយរួមគឺ Apple ចង់បំពេញចំណង់ចំណូលចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ ដែលនៅមិនទាន់ដាច់ចិត្តពី iPhone 5s ជាដើម ខណៈដែលកម្លាំងម៉ាសុីនត្រូវបានវិវឌ្ឍទៅប្រើប្រាស់ឈីប Apple A9 និងអាចមានតម្លៃថោកជាង iPhone 6s ខ្ទង់ប្រហែល 100$ ក៏ថាបាន។

---------------------------------------
ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Apple Watch 2 និង iPhone 6c អាចក្លាយជាតួឯករបស់ Apple នាដើមឆ្នាំ 2016
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Apple Watch 2 និង iPhone 6c អាចក្លាយជាតួឯករបស់ Apple នាដើមឆ្នាំ 2016

ចុះថ្ងៃទី 10 ខែវិធ្នូ ឆ្នាំ 2015 ម៉ោង 12:25 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ