បែធ្លាយ Samsung Galaxy S7 Plus ជាវីដេអូ 3D ហើយ

បែធ្លាយ Samsung Galaxy S7 Plus ជាវីដេអូ 3D ហើយ

កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានចេញផ្សាយនូវវីដេអូ 3D របស់ស្មាតហ្វូនមួយ ដែលគេអះអាងថាជាស្មាតហ្វូន Samsung Galaxy S7 និង Galaxy S7 Plus ដែលស្មាតហ្វូនទាំងពីរនេះនឹងមានអេក្រង់ទំហំ 5.1 អ៊ីង និង 6.0 អ៊ីង ។​ ស្មាតហ្វូននេះភាគច្រើនមារូបរាងដូចទៅនឹង Galaxy S6 ដែរ ផ្នែកកោងទាំងបួនរបស់ស្មាតហ្វូននេះ មានលក្ខណៈកោងជាង Galaxy S6 ជាមួយនឹងកញ្ចក់ 2.5D យ៉ាងស្រស់ស្អាតដែលនៅផ្នែកខាងមុខ និង ផ្នែកខាងក្រោយ ។ ប៉ុន្តែគួរអោយស្តាយ ដែលវាមិនអាចបន្ថែមនូវមេម៉ូរីកាតបាន ហើយស្មាតហ្វូននេះមានទំហំ 163.32 x 82.01 x 7.82មីលីម៉ែត្រ (បើគឹតទាំងកាមេរ៉ាដែលលានចេញគឺមានកំរ៉ាស់ 9.05មីលីម៉ែត្រ) ។ ប៊ូតុង Home និងទ្រនាប់ស្គេនក្រយ៉ៅដៃ ក៏បានរចនាខុសពី Galaxy S6 ដែរ ប៊ូតុង Home នៅលើ Galaxy S6 មានទំហំ 16 x 6.7មីលីម៉ែត្រ ចំពោះ ប៊ូតុង Home នៅលើ Galaxy S7 វិញមានទំហំ 18 x 5មីលីម៉ែត្រ ហើយ កាមេរ៉ាមុខត្រូវបានប្តូរយកទៅដាក់នៅផ្នែងស្តាំវិញ ។ ស្មាតហ្វូន Galaxy S7 ដ៏ថ្មីស្រឡាងនេះ នឹងត្រូវដាក់បង្ហាញនៅថ្ងៃទី21 ខែកុម្ភៈ ដើមឆ្នាំ2016 នេះហើយ ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus បែធ្លាយ Samsung Galaxy S7 Plus ជាវីដេអូ 3D ហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com បែធ្លាយ Samsung Galaxy S7 Plus ជាវីដេអូ 3D ហើយ

ចុះថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2015 ម៉ោង 01:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ