ខ្ពើមគ្មានពាក្យស្តី! អ្នកម៉ាស្សារូបស្រស់ម្នាក់ បែរជាធ្វើទង្វើគួរឲ្យរអើម ស្តោះទឹកមាត់ ម៉ាស្សាឲ្យអតិថិជនទៅវិញ (មានវីដេអូ)

បរទេស៖ វីដេអូស្តីពី អ្នកម៉ាស្សារូបស្រស់ម្នាក់ បានធ្វើទង្វើហួសចិត្ត និងគួរឲ្យខ្ពើមមួយ ដោយស្តោះទឹកមាត់ ដាក់មុខអតិថិជន ខណៈកំពុងតែធ្វើការម៉ាស្សា ជាច្រើនលើកច្រើនសារ កំពុងក្លាយជា ចំណុចចាប់អារម្មណ៍ ជាខ្លាំង សម្រាប់អ្នកនិយមលេងអ៊ិនធើណេត ។

ខ្ពើមគ្មានពាក្យស្តី! អ្នកម៉ាស្សារូបស្រស់ម្នាក់ បែរជាធ្វើទង្វើគួរឲ្យរអើម ស្តោះទឹកមាត់ ម៉ាស្សាឲ្យអតិថិជនទៅវិញ (មានវីដេអូ)
សកម្មភាព គួរឲ្យរអើម ដែលស្រ្តីនោះ​ បានស្តោះ ទឹកមាត់ដាក់ អតិថិជន
តាមរយៈឃ្លីបវីដេអូ ដែលបានចែកចាយ កាលពីថ្ងៃទី ៨ ធ្នូ កន្លងទៅ ដោយមិនដឹងពី ទីតាំងច្បាស់លាស់នេះ បានឲ្យដឹងថា ដំបូងឡើយ នារីស្រស់ស្អាត ម្នាក់នោះ បានលើកមេដៃមួយឡើង និងញញឹម ដាក់កាមេរ៉ា បន្ទាប់មកទៀត គេក៏ចាប់ផ្តើមស្តោះទឹកមាត់ មួយតំណក់ធំ ទៅលើផ្ទៃមុខ របស់បុរស ជាអតិថិជននោះ។ ហើយនាងថែមទាំង លាបនិងឈ្លី ទឹកមាត់ ឲ្យពេញមុខ របស់បុរសនោះទៀតផង។

យ៉ាងណាមិញ ទង្វើគួរឲ្យខ្ពើមរអើមនេះ មិនមែនតែម្តងនោះទេ គឺនាងបានធ្វើជាច្រើនលើក ច្រើនសារ។ ចំណែក បុរសម្នាក់នោះវិញ មិនបានដឹងអ្វីទាល់តែសោះ ដោយសារតែខ្លួន បានបិទភ្នែក ខណៈពេលកំពុងតែធ្វើការ ម៉ាស្សានោះ៕

តើប្រិយមិត្ត យល់យ៉ាងណា ចំពោះទង្វើមួយនេះ?

ចង់ដឹងឲ្យកាន់តែច្បាស់! តោះ សូមទស្សនាឃ្លីបវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត