ប្រពន្ធតាមទាន់ប្តីកំពុងដឹកស្រី ទ្រាំមិនបានក៏ឡើងអង្គុយ លើក្បាលឡាន (មានវីដេអូ)

ម៉ិចស៊ិក៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនៅកណ្ដាលផ្លូវមួយបាន​ផ្ទុះឡើង ដែលប្រពន្ធតាមទាន់ប្តី កំពុងដឹកស្រី និងនាងទ្រាំមិនបាន ក៏ឡើងទៅអង្គុយ លើក្បាលឡាន​ BMW របស់ប្តី ដើម្បីកុំឲ្យបើកទៅណា បានតទៅទៀត។

ប្រពន្ធតាមទាន់ប្តីកំពុងដឹកស្រី ទ្រាំមិនបានក៏ឡើងអង្គុយ លើក្បាលឡាន (មានវីដេអូ)
រូបភាព ស្ត្រីជាប្រពន្ធ កំពុងអង្គុយលើឡាន

តាមរយៈឃ្លីបវីដេអូ មានរយៈពេល ៣នាទីជាង​ ដែលកើតឡើងនៅតាមដងផ្លូវ កំពុងតែមមាញឹកមួយ ក្នុងម៉ិចស៊ិក បានបង្ហាពីសកម្មភាព របស់ស្រ្តីម្នាក់ ជាប្រពន្ធ បានឡើងទៅអង្គុយលើក្បាលឡាន BMW ពណ៌ស មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ប្តី ខណៈពេលដែលឃើញប្តី កំពុងតែដឹកស្រីកំណាន់ អង្គុយនៅកៅអី ខាងមុខនោះ។

មិនតែប៉ុណ្ណោះ ដោយទប់កំហឹងមិនបាន ស្ត្រីជាប្រពន្ធក៏បានស្រវាទះ នាងជាស្រីកំណាន់នោះ ពេលដែលឃើញ នាង បើកទ្វាឡាន ដើរចេញមក ទុកជាការសងសឹក ខណៈពេលដែលប៉ូលីស កំពុងតែធ្វើការអន្តរាគមន៍ ថែមទៀតផង។

ទោះបីជាយ៉ាងនេះក្តី ស្រីកំណាន់នោះ ក៏ព្យាយាមយកដៃបាំងមុខ ហើយឡើងឡានតាក់ស៊ី ជិះទៅបាត់តែ ម្តងទៅ៕

ប្រពន្ធតាមទាន់ប្តីកំពុងដឹកស្រី ទ្រាំមិនបានក៏ឡើងអង្គុយ លើក្បាលឡាន (មានវីដេអូ)
រូបភាព ស្រីកំណាន់ កំពុងឡើងឡានតាក់ស៊ី

តោះ! ចង់ដឹងច្បាស់ សូមទស្សនា ឃ្លីបវីដេអូខាងក្រោយ ដូចតទៅ៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត