មិននឹកស្មានដល់! ថតជាប់ ទេវតា បង្ហាញខ្លួន ជួយជីវិតបុរសម្នាក់ ឲ្យផុតពីទ្វារមច្ចុរាជ?

អាមេរិក៖ ក្រុមគ្រួសារនៃបុរសអាយុថ្លៃម្នាក់ ដែលបានរួចផុតពីសេចក្តីស្លាប់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវមួយ ជឿថា ទេវតា ជាអ្នកជួយជីវិតរបស់គាត់។

មិននឹកស្មានដល់! ថតជាប់ ទេវតា បង្ហាញខ្លួន ជួយជីវិតបុរសម្នាក់ ឲ្យផុតពីទ្វារមច្ចុរាជ?

ប្រភពព័ត៌មានឲ្យដឹងថា រថយន្តមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ចេញពីផ្លូវហាយវេ ២៥២ នៅក្នុងតំបន់ Abbeville រដ្ឋការូលីណា កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ។

សាក្សីឈ្មោះ Michael Clary ដែលនៅកន្លែងកើតហេតុ និងឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា ជនរងគ្រោះមានសភាពឡើងរួញ ឬរមួលខ្លួនដេកនៅលើដី ក្រោយពេលកើតហេតុរួច។ សាក្សីបន្តថា ជនរងគ្រោះមានលក្ខណ:មើលទៅដូចជា អ្នកដែលកំពុងបន់ស្រន់ព្រះឲ្យជួយអញ្ចឹង។ សាក្សីដដែល ថែមទាំងបានថតរូបភាព នៃទិដ្ឋភាពនោះទៀតផង ដោយក្នុងនោះ មានរូបភាពមួយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រោះគេអាចមើលឃើញស្រមោលចម្លែកម្យ៉ាង ដែលត្រូវបានគេចាត់ទុកថាជា ទេវតាថែរក្សា (Guardian Angel) (ឬនៅខ្មែរអាចហៅបានថា អារុក្សអារក្សអ្នកតា) កំពុងសម្លឹងមើលមកជនរងគ្រោះ។

នេះគ្រាន់តែជាការលើកឡើងរបស់អ្នកឃើញហេតុការណ៍ផ្ទាល់ប៉ុណ្ណោះ អំពីការថតបានរូបភាពមិននឹកស្មានដល់មួយនេះ។ យ៉ាងណាមិញ សូម្បីតែក្រុមគ្រួសារបុរសជាជនរងគ្រោះនោះ ក៏ជឿថាជាទេវតា ដែលជាអ្នកជួយជីវិតដែរ ព្រោះបើមើលតាមស្ថានភាព រថយន្ត និងជនរងគ្រោះ ពិតជាពិបាកឆ្លងផុតសេចក្តីស្លាប់ណាស់៕ ចុះប្រិយមិត្តវិញ ជឿលើអបិយជំនឿបែបនេះ ដែរឬទេ?

មិននឹកស្មានដល់! ថតជាប់ ទេវតា បង្ហាញខ្លួន ជួយជីវិតបុរសម្នាក់ ឲ្យផុតពីទ្វារមច្ចុរាជ?
មិននឹកស្មានដល់! ថតជាប់ ទេវតា បង្ហាញខ្លួន ជួយជីវិតបុរសម្នាក់ ឲ្យផុតពីទ្វារមច្ចុរាជ?

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត