អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង

ជប៉ុន៖ នារីស្រស់ស្អាតម្នាក់ បង្ហោះរូបភាព Make up ម្ខាង ហើយអត់ម្ខាង​ បានធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណេត ស្រឡាំងកាំងយ៉ាងខ្លាំង។

អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
រូបភាព មុខតុបតែងម្ខាង និងអត់ម្ខាងរបស់នារីម្នាក់នោះ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នារីស្រស់ស្អាត ជនជាតិជប៉ុន ដែលមិនស្គាល់អត្តសញ្ញាណម្នាក់ បាន បង្ហោះរូបភាព មុខមាត់ពិតរបស់ខ្លួន ដោយមុខម្ខាងតុបតែង ឯម្ខាងទៀត មិនតុបតែង ក្នុងគណនីរបស់នាង និងបានពោលថា៖ “នេះជាលើកដំបូង ដែលខ្ញុំបង្ហាញមុខតុបតែងតែម្ខាង នៅក្នុងគណនីមួយនេះ។ បើទោះបីជា ខ្ញុំមិនទាន់អាចធ្វើវាបានល្អក៏ដោយ តែខ្ញុំស្រលាញ់ការតុបតែងមុខ ហើយក៏ចង់បង្ហាញថា អ្នកមិនចាំបាច់ ត្រូវធ្វើការវះកាត់កែសម្ផស្ស ដើម្បីប្តូរផ្លាស់សម្រស់នោះទេ” ។

អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង

ក្នុងរូបភាពនោះ បានបង្ហាញឲ្យឃើញថា មុខខាងឆ្វេងរបស់នាង គឺអត់តុបតែង ឯមុខខាងស្តាំ គឺបានធ្វើការតុប តែង។ ជាងនេះទៅទៀត នាងក៏តែងចង់បង្ហាញ អំពីរបៀបនៃការតុបតែង ដែលមើលទៅដូចជា នារីពីរនាក់ផ្សេងគ្នា ក្នុងខ្លួនតែមួយអញ្ចឹង។

យ៉ាងណាមិញ នាងក៏បានបង្ហាញ រូបគំរូជាច្រើនផ្សេងទៀតរបស់នាង មុននិងក្រោយ ធ្វើការតុបតែងមុខនោះដែរ ។ មិនតែប៉ុណ្ណោះ នាងមិនត្រឹមតែធ្វើការបង្ហាញ ពីការតុបតែងមុខនោះទេ នាងក៏បានធ្វើការណែនាំ ពីរបៀប ក្នុងការប្រើជ្រុងសម្រាប់ថតរូប និងពន្លឺដែលល្អ ដើម្បីឲ្យក្លាយជារូបភាព ដែលល្អឥតខ្ចោះក្នុងការចែករំលែក ថែមទៀតផង៕

អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង
អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • អស់ទាស់! ស្រីស្អាតម្នាក់នេះ បង្ហាញមុខមាត់ខុសគ្នាដាច់ រវាងមុខ Make up ម្ខាង និងអត់ម្ខាង已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:ប្លែកៗ