ញាំ​ត្រី​ខ្យា​-​​ស្លឹក​ញ​

*​គ្រឿងផ្សំ​
-​សាច់​ត្រី​ខ្យា (Hemibagrus)​ហាន់​ជា​ចំណិត ២០០ ក្រាម​
-​ម្ទេសខ្មាំង​ ​១៥ គ្រាប់​
-​ខ្ទឹម​កំពឹស​ធំ​ ​៥ កំពឹស​
-​គល់​ជីរវ៉ាន់ស៊ុយ​ហាន់​ ​២ គល់​
-​ទឹកក្រូច​ឆ្មារ​ ​១ ភាគ ៤ កូនចាន​
-​ទឹកត្រី​ ​៣ ស្លាបព្រា​បាយ​

ញាំ​ត្រី​ខ្យា​-​​ស្លឹក​ញ​

-​ស្ករស​ ​១ ស្លាបព្រា​បាយ​កន្លះ​
-​ស្លឹក​-​ញ​ស្រស់​ហាន់​ជា​សរសៃ​ ​៥០ ក្រាម​
-​អំបិល​ម៉ដ្ឋ​ ​២ ស្លាបព្រា​បាយ​
-​ខ្ទឹមក្រហម​ហាន់​ ​២ ស្លាបព្រា​បាយ​
-​ខ្ញី​ខ្ចី​ហាន់​ជា​សរសៃ​ ​១ ស្លាបព្រា​បាយ​
-​ស្វាយ​ខ្ចី​ហាន់​ជា​សរសៃ​ ​២ ស្លាបព្រា​បាយ​
-​ម្ទេស​ក្រៀម​លីង​សម្រាប់​រោយ​
-​ទឹកស្អាត

ញាំ​ត្រី​ខ្យា​-​​ស្លឹក​ញ​

*​វិធី​ធ្វើ​
១-​បុក​ម្ទេសខ្មាំង ខ្ទឹមស និង គល់​ជីរវ៉ាន់ស៊ុយ​ឱ្យ​ម៉ដ្ឋ ។​
២-​លាយ​ទឹក​ក្រូចឆ្មារ ទឹកត្រី និង ស្ករស កូរ​ឱ្យ​ចូលគ្នា ដាក់​គ្រឿងផ្សំ​ក្នុង​ចំណុច​លេខ​មួយ ផ្សំ​ចូលគ្នា កូរ​ឱ្យ​ចូលគ្នា ។​
៣-​ច្របាច់​ស្លឹក​-​ញ​ស្រស់​ជាមួយ​អំបិល​ម៉ដ្ឋ​ឱ្យចូល​គ្នា បន្ទាប់មក​លាង​ទឹក​ឱ្យ​ស្អាត ពូត​ទឹក​ឱ្យ​ស្ងួត​យកទៅ ស្រុសទឹកក្តៅ​ឱ្យ​ឆ្អិន ស្រង់់​ឡើង​ទុកឱ្យ​ស្រស់ទឹក ។​

ញាំ​ត្រី​ខ្យា​-​​ស្លឹក​ញ​

៤-​ដាំទឹក​ស្អាត​ឱ្យ​ពុះ ដាក់​ចំណិត​ត្រី​ខ្យា​ស្រុស​ឱ្យ​ឆ្អិន​ដួស​ឡើង​ទុកឱ្យ​ស្រួល ។​
៥-​ផ្សំសាច់​ត្រី​ខ្យា​ស្រុស ស្លឹក​-​ញ​ស្រុស ចំណិត​ខ្ទឹមក្រហម និង ទឹកត្រី​ញាំ ក្នុង​ចំណុច​ទី​ពីរបី​ស្លាបព្រា​បាយ​ច្របល់ តិចៗ​ឱ្យចូល​គ្នា ដួស​ដាក់​ចាន រោយ​សរសៃ​ខ្ញី​ខ្ចី ស្វាយ​ខ្ចី និង ម្ទេស​ក្រៀម​លីង​ជាការ​ស្រេច ៕

ញាំ​ត្រី​ខ្យា​-​​ស្លឹក​ញ​