​Buffon រំពឹងថា​នឹង​ក្លាយ​គ្រូបង្វឹក Juventus ពេល​ចូលនិវត្តន៍

​កីឡា​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា អ្នកចាំទី​ជើងចាស់​កីឡាករ Gianluigi Buffon រំពឹងថា អាច​នឹង​ក្លាយជា​គ្រូបង្វឹក​របស់​ក្លិប​សេសបង្កង់ Juventus នៅពេលដែល​គាត់​ចូលនិវត្តន៍​ក្នុងនាម​ជា​កីឡាករ​របស់​ក្លិប​មួយ​នេះ​។ 

​    ​អ្នកចាំទី សញ្ជាតិ​អ៊ីតាលី​វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា តួនាទី​របស់លោក​ជា​អ្នកចាំទី​នៅក្នុង​ក្របខ័ណ្ឌ Serie A នៅមាន​រយៈពេល​យូរ​ទៀត​ឲ្យ​ក្លិប​។ ប៉ុន្តែ​នៅពេលដែល​លោក​ព្យួរ​ស្រោមដៃ ឬ ចូលនិវត្តន៍​នោះ​អ្នកចាំទី​ជើងចាស់​រូបនេះ​រំពឹងថា នឹង​អាច​ក្លាយជា​គ្រូបង្វឹក​ក្រុម Juventus ឬក៏​អាចជា​ផ្នែក​ណាមួយ​របស់​ក្លិប​។ 

​    ​គួរបញ្ជាក់ ថា អ្នកចាំទី​ជើងចាស់ Buffon បានបង្ហាញ​ខ្លួន​នៅក្នុង​ក្របខ័ណ្ឌ Serie A ៥៥០​លើក​ចាប់តាំងពី​ផ្ទេរ​ពី Parma ក្នុង​ឆ្នាំ​២០០១៕ 

​Buffon រំពឹងថា​នឹង​ក្លាយ​គ្រូបង្វឹក Juventus ពេល​ចូលនិវត្តន៍