ក្លិប Shanghai SIPG ឲ្យ​តម្លៃ​ខ្លួន Rooney ជាង​១០០​លាន​ដុល្លារ​

​កីឡា​៖​ក្លិប​បាល់ទាត់​អ្នកមាន​ចិន Shanghai SIPG ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង Chinese Super League បាន​ឲ្យ​តម្លៃ​ខ្លួន Wayne Rooney ៧៥​លាន​ផោន ស្មើ​ប្រមាណ​១១៣,៥​លាន​ដុល្លារ​។  

​តាម​ប្រភពព័ត៌មាន​បាន​ផ្សាយ​ថា ក្រុម​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ក្នុង​តារាង Chinese Super League មួយ​នេះ ចង់បាន​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ ទៅលេង​នៅ​លី​ក​កំពូល​របស់​ចិន ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​២៥​លាន​ផោន ស្មើ​ជិត​៣៨​លាន​ដុល្លារ ក្នុង​១​ឆ្នាំ រយៈពេល​៣​ឆ្នាំ​។​

​ទោះជា​យ៉ាងណា Rooney នៅជាប់​កុងត្រា​៣​ឆ្នាំ​ទៀត​ជាមួយ Man Utd ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​រូបនេះ ក៏​កំពុងតែ​គិតពី​អនាគត​ខ្សែប្រយុទ្ធ​ខ្លួន​ដែរ បន្ទាប់ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​ពុំ​សូវ​បានល្អ​ឲ្យ​បិសាច​ក្រហម នៅ​រដូវ​កាល​នេះ ដោយ​១២​ប្រកួត​នៅ Premier League ស៊ុត​បានតែ​២​គ្រាប់​ប៉ុណ្ណោះ​៕

ក្លិប Shanghai SIPG ឲ្យ​តម្លៃ​ខ្លួន Rooney ជាង​១០០​លាន​ដុល្លារ​