រយៈពេល​៧​ម៉ោង​កម្លាំង​ប៉េ​អឹ​ម​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ម៉ូតូ បាញ់​ស្លាប់​២​នាក់ និង​ចាប់ខ្លួន​៤​នាក់

រយៈពេល​៧​ម៉ោង​កម្លាំង​ប៉េ​អឹ​ម​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ម៉ូតូ បាញ់​ស្លាប់​២​នាក់ និង​ចាប់ខ្លួន​៤​នាក់

កម្លាំង​ប៉េ​អឹ​ម បង្ក្រាប​ក្រុម​ចោរប្លន់​ដោយ​បាញ់​ស្លាប់​២​នាក់ និង​ចាប់ខ្លួន​ប្រុសស្រី​៤​នាក់

តាមសេចក្តីរាយការណ៍​ពី​អ្នក​យក​ព័ត៌មាន បានឱ្យ​ដឹង​មុន​បន្តិច​នេះ​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ព្រែក​ព្នៅ តាម​ប្រមាញ់​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ គិត​ត្រឹម​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​១១ ធ្នូ នេះ ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ ដោយសារ​ក្រុម​ជនសង្ស័យ​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ដើម្បី​ការពារ​ខ្លួន​នោះ ទើប​កម្លាំង​ផ្ទុះអាវុធ​បាញ់​តបត​វិញ​បណ្តាល​ឱ្យ​ជនសង្ស័យ​២ នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ចាប់ខ្លួន​បាន​៤​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​ផង​ដែរ ស្ថិត​នៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែ​ព្នៅ ៕

ប៉េ​អឹ​ម​៣​ខណ្ឌ​សហការ​គ្នា តាម​ចាប់​ក្រុម​ចោរប្លន់​ម៉ូតូ​ព្រឹក​មិ​ញ​បាន​២​នាក់

ប្រភព ​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​សហការ​កម្លាំង អាវុធហត្ថ​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​ព្រែក​ព្នៅ ដោយ​មានការ ឯកភាព​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ចុះ​ប្រតិបត្តិការ​ឆែក ឆេរ​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់  សង្ស័យ​ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ​ជន​រង​គ្រោះ កាលពី​ព្រឹក​មិ​ញ​នៅ​តាម​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ព្រមទាំង​ដកហូត​ម៉ូតូ​ធ្វើ​សកម្មភាព និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​មក​វិញ​ផង​ដែរ​។

ម៉ូតូ​ដែល​ សមត្ថកិច្ច​ដកហូត គឺ​ម៉ាក​ឌ្រី​ម​C125 ស៊េរី​២០១៥ គ្មាន​ស្លាក​លេខ និង​ម៉ាក​MSX ពណ៌​ស ពាក់​ស្លាក​លេខ​១FH៧៩៣៥ រួម​ទាំង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​Iphone5 ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ម៉ូតូ​ចំនួន​២ គឺ​ស្លាក​លេខ​ម៉ូតូ​ជន​រង​គ្រោះ និង​ស្លាក​លេខ​កំពត​១A១៦៦៥​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រមាញ់​បក្សពួក​បន្ត​ទៀត​។

បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​សេ​១២៥​ទាំង​ព្រលឹម​នៅ​ខណ្ឌទួលគោក

បុរស ​ម្នាក់​អាយុ​ប្រហែល​២៤​ឆ្នាំ ត្រូវ​ចោរប្លន់​បាញ់​សម្លាប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ មួ​យ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ហាង​កែ​សម្ផស្ស ពៅ ប៊ី​យូ​ធី សាឡ​ន តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ប្រភព ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ រិ​ទ្ធ មានឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក Bong Beng អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើក​ក្រណាត់​ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-0063 ។

ប្រភព​បាន​ឲ្យ ​ដឹង​ទៀត មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​បម្រុង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​វិញ (​ពៅ ប៊ី​យូ​ធី សាឡ​ន​) ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ធំ​១​គ្រឿង​បាន​មក​ដល់ ហើយ​ក៏​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ តែ​ដោយ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ក៏​មានការ​ប្រតាយប្រតប់​គ្នា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​បាញ់​១​គ្រាប់​ចំ​កណ្ដាល​ក្បាល​បណ្ដាល​ឲ្យ​ជន​រង គ្រោះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ប្រហែល​កន្លះ​ ម៉ោង​ទើប​ឃើញ​សមត្ថកិច្ច​ទៅ​ដល់ និង​ធ្វើការ​ឡោម​ព័ទ្ធ​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ស្វែងរក​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​មក​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី ព្រមទាំង​ដាក់​កម្លាំង​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ផង​ដែរ ៕