រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ធ្ងន់​

ប៉ៃលិន: គ្រោះថ្នាក់​ចរាចរ​មួយ កើតឡើង​រវាង​រថយន្ត​បុក​ម៉ូតូ​ដោយ​បើកបរ​បញ្ច្រាសទិស​គ្នាពេញទំហឹង​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ធ្ងន់​។​ហេតុការណ៍​​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ជិត​១០​ព្រឹក ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ល់​ផ្លូវភ្លោះ នៃ​ផ្លូវជាតិលេខ ៥៧A ខាងកើត​របង​ផ្ទះ​ឯកឧត្តម អ៊ី ឈាន ប្រវែង ១០​ម៉ែត្រ ស្ថិតក្នុង​ភូមិអូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​
 

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ធ្ងន់​

​ជនរងគ្រោះ​មានឈ្មោះ ង៉ែត ស៊ុត ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោមសង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​សិស្ស រងរបួស​បែកក្បាល​។​អ្នកបើកបរ​រថយន្ត បង្ក​មានឈ្មោះ ពៅ រឿន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​មុខរបរ​កសិករ​(ទិញ​ប្រេង​ខ្មៅ​ចាស់​)​រស់នៅ​ភូមិ​ព្រៃ​វិហារ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ធ្ងន់​

​មុនពេល​កើតហេតុ គឺ​ឃើញ​រថយន្ត​ម៉ាក កូរ៉េ ១.៥ តោន ពណ៌​ស​គ្មាន​ស្លាក​លេខ ដឹកប្រេងម៉ាស៊ីន​ចាស់ៗ​(​បើកប​ញ្ច្រា​ទិស ខាងស្តាំ​ម៉ូតូ​) លុះ​មកដល់​ចំណុច​​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក ហុងដា ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខប៉ៃលិន​1C-០639​បើកបរ​ពី​លិច​មក​កើត ចំ​ពីមុខ​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​ដួល​រងរបួស​បែកក្បាល​។​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់ រងរបួស​ធ្ងន់​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បានមក​ដល់ និង​វាស់វែង រួច​នាំអ្នកបើករថយន្ត និង​វត្ថុតាង​ទាំងអស់​ទៅកាន់ អធិការដ្ឋាន​នគរបាល ក្រុងប៉ៃលិន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ គ្នា​តាម​នីតិវិធី​។ រីឯ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​មកដឹកយក​ទៅកាន់​មន្ទីរពេទ្យ បង្អែក​៕R