រដ្ឋបាល​ជលផល ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ​

ភ្នំពេញ: ​លោក​អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បានប្រកាស​ប្រាប់​ដល់​ប្រជាពលរដ្ឋ​មានបំណង​ចង់​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ​។​ល​។  សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ សូមមេត្តា​មក​ទិញ​ឲ្យ​បាន​រួសរាន់​ទាន់ពេលវេលា​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ជលផល ស្តីពី ការ​រដូវ​ធ្វើ​ត្រី​ប្រហុក ផ្អក នៅ​ថ្ងៃទី​១៤​ខែធ្នូ​នេះ បាន​ឲ្យ​ដឹងថា រដ្ឋបាល​ជលផល​សូម​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៥-២០១៦​នេះ ការធ្វើ​អាជីវកម្ម​នេសាទ​នៅតាម​បណ្តា​គន្លង ដាយ​ត្រី​ដែល​នៅតាម​ដង​ទន្លេសាប​អាច​នេ​សា​ត្រី​បាន​ច្រើន ចាប់ពី​ថ្ងៃទី​៥​កើត​ដល់​១៤​កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃទី​១៥ ដល់ ២៤​ធ្នូ ឆ្នាំ​២០១៥ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​។​

​សេចក្តីជូនដំណឹង​នេះ ចាត់ទុកជា​ការអញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​មានបំណង​ចង់​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​មក​ទិញ​ឲ្យ​បាន​រួសរាន់​តាម​ពេលវេលា​ដូច​បាន​ជម្រាបជូន​ខាងលើ​។​

​ជាមួយគ្នានេះ​ផងដែរ រដ្ឋបាល​ជលផល​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មេត្តា​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក ស្នាក់នៅ និង​ដឹក​ជ​ញ្ចូ​ន​ផលិតផល​ត្រី​កុំ​ឲ្យ​មានការ​រារាំង​ស្ទះ​៕​

រដ្ឋបាល​ជលផល ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ​
រដ្ឋបាល​ជលផល ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​មក​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ​